Header Ads

ដំណឹងល្អ! មុននឹងទៅ SISTAR នៅសល់មួយអាល់ប៊ុមចុងក្រោយទៀតជាចំណងដៃ


ទាំងផលិតកម្ម និងសមាជិកទាំង ៤ របស់ក្រុមចម្រៀងស្រី SISTAR សុទ្ធតែបានអះអាងថាក្រុមដែលជ្រកក្រោមដំបូលផលិតកម្មតាំងពីឆ្នាំ ២០០៧ រហូតមកទល់នឹងពេលនេះ គឺពិតជានឹងត្រូវរំសាយហើយ។ តែមុននឹងរំសាយ ក្រុម SISTAR នឹងចេញអាល់ប៊ុមចុងក្រោយមួយជាចំណងដៃដល់អ្នកគាំទ្រទាំងអស់របស់ពួកគេ។

មុនអាល់ប៊ុមចុងក្រោយរបស់ពួកគេចេញ ក្រុម SISTAR បានបញ្ចេញរូបភាពជាច្រើនពីការវិលវិញជាចុងក្រោយបំផុតរបស់ពួកគេ។ SISTAR នឹងចេញអាល់ប៊ុមចុងក្រោយនៅចុងខែនេះ ពោលគឺនៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៧ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ។

មុននេះបន្តិច ក្រុម SISTAR ក៏បានចេញវីដេអូមួយដើម្បីលាអ្នកគាំទ្ររបស់ពួកគេផងដែរ។ បែបនេះ អ្នកគាំទ្រទាំងអស់ពិតជានៅសល់កូនចិត្តអាល័យមិនចង់ឱ្យពួកគេបាត់ទៅណាជាមិនខាន។ វីដេអូលាអ្នកគាំទ្រនេះត្រូវបានពួកគេចេញបន្ទាប់ពីសំបុត្រដែលសរសេរលាអ្នកគាំទ្រដោយដៃពីគ្រប់សមាជិកទាំងអស់។ តើអ្នករីករាយនឹងការចេញអាល់ប៊ុមចុងក្រោយបំផុតរបស់ក្រុម SISTAR ដែរទេ?

No comments