Header Ads

T-ARA, Girls' Generation & 2NE1 ជាប់ឈ្មោះជាក្រុមចម្រៀងស្រីដែល....ទាំង ១០ លើ​លោក


T-ARA, Girls' Generation & 2NE1 ជាក្រុមចម្រៀងស្រីរបស់កូរ៉េដែលមានឈ្មោះក្នុងបញ្ជីក្រុមចម្រៀងដែលលក់អាល់ប៊ុមចម្រៀងដាច់បំផុតទាំង ១០ នៅទូទាំងពិភពលោក។ ថ្វីបើក្រុមចម្រៀងស្រី TWICE ពេលនេះកំពុងតែឡើងកូតខ្លាំងក៏ដោយ តែកំណត់ត្រាលក់បទចម្រៀងរបស់ពួកគេនៅមិនទាន់អាចធៀបទៅនឹងកំណត់ត្រារបស់ក្រុមរៀមច្បងទាំង ៣ ខាងលើបាននៅឡើយទេ។

ក្រុម T-ARA ជាប់ចំណាត់ថ្នាក់លេខ ១០ ក្នុងបញ្ជីដោយពួកគេលក់ថាសចម្រៀងរបស់ខ្លួនសរុបបានចំនួន 36.1 លានដុំនៅទូទាំងពិភពលោក។


(MV Cry Cry ក្នុងអាល់ប៊ុម Black Eyes EP)

"Black Eyes EP" ជាអាល់ប៊ុមចម្រៀងទោលតូចរបស់ពួកគេដែលលក់ដាច់ច្រើនជាងគេបង្អស់។ ក្នុងអំឡុងឆ្នាំ ២០១១ ជាឆ្នាំដែលពួកគេមានប្រជាប្រិយភាពខ្លាំងបំផុត ហើយក៏បានក្លាយជាក្រុមចម្រៀសស្រីដែលមានចំនួនថាសចម្រៀងលក់ដាច់ច្រើនជាងគេនាពេលនោះ និងឥឡូវនេះផងដែរ។

ក្រុម Girls' Generation ឈរនៅចំណាត់ថ្នាក់លេខ ក្នុងចំណោមក្រុមចម្រៀងទាំង ១០ ដែលលក់ថាសចម្រៀងដាច់ច្រើនជាងគេបំផុតលើលោក។ ក្រោយពេលបង្ហាញខ្លួនភ្លាម ក្រុមនេះលក់ថាសចម្រៀងរបស់ពួកគេបានចំនួន 57.1 លានដុំ ហើយចំនួននោះបន្តកើនឡើងជាលំដាប់។



(បទ "I Got A Boy" របស់ក្រុម Girls' Generation)

អាល់ប៊ុម "The Boys" និងបទ "I Got A Boy" ដែលមានគេចុចមើលច្រើនដងជាងគេនៅលើបណ្តាញកម្សាន្ត YouTube ប្រមាណជា ២០០ លានដង ជាអាល់ប៊ុម និងថាសចម្រៀងដែលលក់ដាច់ជាងគេបំផុត។

ក្រុម 2NE1 ថ្វីបើបានរំសាយហើយក៏ពិតមែន តែក្រុមនេះឈរក្នុងលំដាប់លេខក្នុងចំណោម ១០ ពោលគឺលើក្រុម Girls' Generation និងក្រុម T-ARA ដោយថាសចម្រៀងរបស់ពួកគេលក់ដាច់សរុបចំនួន 66.5 លានដុំ។ អាល់បមុមឈ្មោះ "To Anyone" តែមួយក្នុងចំណៅមអាល់ប៊ុមផ្សេងទៀតលក់ដាច់ចំនួន 200 000 ដុំ។ ឯបទ "I Am The Best" ជាបទដែលមានគេចុចមើលច្រើនជាងគេបំផុតក្នុងបណ្តាញកម្សាន្ត YouTube របស់ពួកគេ។ បទនេះមានគេចុចមើលចំនួន 178 លានដង៕


 (បទ"I Am The Best" របស់ក្រុម 2NE1)

No comments