Header Ads

នេះប្រហែលជាក្រុមចម្រៀងស្រីដ៏ស៊ិចស៊ី​បំផុត​នៅ​កូរ៉េ​ហើយ​មើល​ទៅ!


កាលពីក្នុងកម្មវិធីសម្តែងរបស់ក្រុម Laysha កាលពីពេលថ្មីៗនេះ Hyeri ដែលជាសមាជិកស្រីម្នាក់បានបញ្ចេញក្បាច់រាំគ្រលែងចុះឡើងនៅលើឆាកក្នុងសម្លៀកបំពាក់អាវខ្មៅ ខោខ្មៅ និងអាវក្នុងពណ៌ខ្មៅ។ ខណៈនោះ នាងបានធ្វើឱ្យអ្នកគាំទ្រទាំងអស់ភ្លឹក និងសឹងតែមិនជឿភ្នែកខ្លួនឯង។

អ្វីដែល Hyeri ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺពេលកំពុងតែរាំ នាងបានលើកអាវក្រៅដែលខើចខ្លីរបស់នាងឡើងលើ និងបង្អួតអាវទ្រនាប់ពណ៌ខ្មៅនៅខាងក្នុងរបស់នាងចេញមកតែម្តង។ បែបនេះរឿងអីដែលថាគ្រប់គ្នាមិនស្រឡាំងកាំងយ៉ាងម៉េចនឹងបាន។

ដើមឡើយមុននឹងបង្ហាញខ្លួនជាក្រុមចម្រៀងស្រី Laysha គឺជាក្រុមរាំមួយក្រុមដែលមានសមាជិកស្រីទាំងអស់ ៤ នាក់។ អ្វីដែលធ្វើឱ្យក្រុមនេះទទួលបានការទាក់ទាញ និងមានប្រជាប្រិយភាពខ្លាំងនោះគឺជាក្បាច់រាំប្រកបដោយភាពស៊ិចស៊ីរបស់ពួកគេ។ អ្នកដែលពូកែរាំបែបស៊ិចស៊ីជាងគេនោះក៏គ្មានអ្នកណាក្រៅពី Hyeri នេះដែរ។

ចាប់តាំងពីល្បីល្បាញខាងរាំ ពួកគេក៏បានវិវឌ្ឍខ្លួនមកជាក្រុមចម្រៀង។ ទាំងរាំ ទាំងច្រៀងបូកបញ្ចូឡគ្នាធ្វើឱ្យពួកគេកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗជាលំដាប់។ លើសពីនេះទៅទៀត ភាពស៊ិចស៊ីរបស់ពួកគេក៏ទទួលបានអ្នកគាំទ្រថ្មីៗជាហូរហែរឥតដាច់ផងដែរ។ មានប្រិយមិត្តណាជាអ្នកគាំទ្ររបស់ក្រុមចម្រៀងស្រីមហាសែនស៊ិចស៊ីមួយនេះដែរទេ?

ខាងក្រោមនេះជាវីដេអូក្បាច់រាំងដ៏ស៊ិចស៊ីរបស់ក្រុម Laysha រាំនៅលើឆាក និងថតដោយអ្នកគាំទ្រដែលឈរមើលពីខាងក្រោម៖

No comments