Header Ads

ហឹម ស៊ីវន ច្រៀងចិនឆ្លងឆ្លើយនឹង ឈិន ឡុង ពិត​ជា​ពីរោះ​គួរ​ឱ្យ​ចង់​ស្តាប់​មែន​!


អ្នកស្រី ហ៊ឹម ស៊ីវន ជាតារាចម្រៀស្រីដែលមានសម្លេងដ៏ក្រអៅក្រអួនអង្រួនបេះដូងអ្នកស្តាប់តាមរយៈបទបែបមនោសញ្ចេតនាកម្សត់ដែលគ្រប់គ្នាស្គាល់រាប់ឆ្នាំមកហើយ។ ធ្លាប់តែឃើញគាត់ច្រៀងតែម្នាក់ឯង និងច្រៀងឆ្លងឆ្លើយជាមួយនឹងតារាចម្រៀងខ្មែរដូចជាលោក ណូយ វ៉ាន់ណេត និងលោក​ព្រាប សុវត្ថិ ជាដើម នោះគ្រប់គ្នាពិតជាមិននឹកស្មានថាគាត់ចេះច្រៀងភាសាចិននោះទេ។ ទោះព្រឹត្តិការណ៍នេះកើតឡើងរាប់ឆ្នាំមកហើយក៏័ពិតមែន តែកាលនោះគេពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះខណៈកំពូលតារាសម្តែងចិន Jackie Chan ដែលខ្មែរយើងស្គាល់ថាជា ឈិន ឡុង មកស្រុកខ្មែរ ស្រាប់តែអ្នកស្រី ហ៊ឹម ស៊ីវន បានឡើងច្រៀងឆ្លងឆ្លើយជាភាសាចិនជាមួយនឹងតារាក្បាច់គុនរូបនោះតែម្តង។ "យល់ចិត្តបងផង" ជាចំណងជើងបទចម្រៀងជាភាសាចិនដែលអ្នកស្រី ហ៊ឹម ស៊ីវន បានច្រៀងឆ្លងឆ្លើយជាមួយ ឈិន ឡុង ។ ចង់ដឹងថាតើអ្នកទាំងពីរច្រៀងពីរោះ និងស៊ីសង្វាក់គ្នាាខ្លាំងប៉ុណ្ណានោះ សូមចុចមើលក្នុងវីដេអូខាងក្រោមនេះទាំងអស់គ្នា!



ប្រភព៖ YouTube

No comments