Header Ads

គណនី Facebook របស់ នីរ័ត្ន ដែលជាតារាចម្រៀងក្នុងផលិតកម្ម Town ត្រូវបានគេ Hack ដែរហើយ!


មួយរយៈនេះយើងសម្គាល់ឃើញថា ក្រុម Hackers ដែលតែងតែធ្វើការ Hack យក និងគ្រប់គ្រងគណនីបណ្តាញសង្គមផ្សេងៗហាក់បានតែកំពុងបើកការវាយប្រហារជាពិសេសនៅក្នុងដែនអាស៊ីយើងនេះតែម្តង។ ក្នុងនោះ គណនីបណ្តាញសង្កម Facebook ជាច្រើនរបស់តារាចម្រៀងល្បីៗនៅក្នុងប្រទេសកម្ពុជាយើងត្រូវបានក្រុមជនអាណាមិកទាំងនោះធ្វើការលួចចូល និងគ្រប់គ្រងជាបន្តបន្ទាប់។ តារាសម្តែង ណា ខុន តារាចម្រៀង Original អ៊ួង សូរិយា តារាសម្តែងស្រី ថន លក្ខិណា ផាត់ ផាន់ណា និងតារាចម្រៀងស្រី យូរី សុទ្ធតែត្រូវបានគេ Hack គណនី Facebook របស់ពួកគេទាំងអស់តែម្តង។


ក្រៅពីតារាប្រុសស្រីខាងលើ ម៉ៅ ហាជី ជាតារាចម្រៀងក្នុងផលិតកម្មថោន ដែលគណនី Facebook របស់គេត្រូវបានជនមិនស្គាល់ Hack យកមុនគេ។ តែពេលនេះ នៅក្នុងផលិតកម្មថោន ដូចគ្នាដែរ ស្រីស្រស់ នីរ័ត្ន បានក្លាយជាជនរងគ្រោះទី ២ ដែលសូម្បីតែគណនីរបស់នាងក៏ត្រូវបានគេទើបតែ Hack យកកាលពីមុននេះបន្តិចផងដែរ។ ស្រដៀងទៅនឹងករណីរបស់តារាប្រុសស្រីខាងលើផងដែរ Hacker បានបន្សល់ទុកនៅអក្សរអារ៉ាប់នៅលើនោះ ហើយ នីរ័ត្ន ដែលជាម្ចាស់មិនអាចធ្វើអ្វីបានទាំងអស់នៅលើទំព័របណ្តាញសង្គមរបស់នាង។


ឆ្លៀតក្នុងឱកាសនេះ KdavKdav24(ក្តៅក្តៅ២៤) សូមធ្វើការណែនាំឱ្យប្រិយមិត្តទាំងអស់បានស្គាល់ពីស្រីស្រស់ នីរ័ត្ន ដែលជាតារាចម្រៀងក្នុងផលិតកម្មថោន ម្នាក់នេះឱ្យបានកាន់តែច្បាស់ផងដែរ។ ថ្វីបើមានមាឌតូចបន្តិច តែតូច នីរ័ត្ន គឺតូចសមជាស្ត្រីខ្មែរ ឯសម្លេងវិញពោរពេញដោយភាពក្រអួនក្រអៅត្រូវទាំងបទបែបមនោសញ្ចេតនា និងក្រមិចក្រមើម។ ខាងក្រោមនេះជាបទចម្រៀងខ្លះៗរបស់ នីរ័ត្ន ដែលបានចេញក្រោមដំបូលផលិតកម្មថោន៖



បទ វ៉ល់ៗ៖

បទ ប្តីទៅកូរ៉េ៖

បទ កុលាបពុលដីឈ្មោះស្រីមិនល្អ៖

No comments