Header Ads

ម់ូតសក់វែង និងម៉ូតសក់ខ្លីទើបកាត់របស់ Chaeyoung ក្រុម TWICE មួយណាស្អាតជាង?

ព្រោះតែស្រឡាញ់ម៉ូតសក់ខ្លីដូចតារាស្រី Kristin Stewart ស្រីស្រស់ Chaeyoung ក៏បានសម្រេចចិត្តប្តូរពីម់ូតសក់វែងប្រាស្នាមកជាសក់ខ្លីបែបស្ពៃក្តោបវិញម្តង។ ជាធម្មតា រាល់ការសម្រេចចិត្តអ្វីមួយទាក់ទងនឹងការប្តូរម៉ូតសក់ គ្រប់តារាចម្រៀងប្រុសស្រីទាំងអស់គឺត្រូវតែផ្តល់ជាដំណឹង ឬប្រាប់ទៅផលិតកម្មជាមុន។ បើខាងផលិតកម្មគិតថាល្អ និងយល់ព្រម នោះទើបពួកគេអាចកាត់បានតាមការស្រឡាញ់ដែលបានស្នើទៅថ្នាក់លើ។ តែការសម្រេចចិត្តកាត់សក់ថ្មីរបស់ Chaeyoung នេះ គឺនាងមិនបានប្រាប់ឱ្យផលិតកម្មដឹងជាមុននោះទេ។

ព្រោះតែបែបនេះហើយគ្រប់គ្នាពេលឃើញនាងក្នុងម៉ូតសក់ថ្មីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះម្នាក់ៗសុទ្ធតែគ្មានអ្នកណាដឹងសោះហើយថា Chaeyoung ត្រូវកាត់សក់ម៉ូតថ្មីខ្លី ហើយមើលទៅប្លែកខុសពីមុនដាច់តែម្តងនោះទេ។ កុំថាឡើយកាត់សក់ សូម្បីតែការប្តូរពណ៌សក់ មូរ អ៊ុតត្រង់ ឬរួញ ដាច់ខាតគ្រប់តារាចម្រៀងទាំងអស់ត្រូវតែសុំទៅខាងផលិតកម្ម។ ទាក់ទងនឹងរឿងនេះ Park Jin Young ដែលជាម្ចាស់ផលិតកម្ម JYP លើកឡើងថា Chaeyoung គួរតែប្រាប់ឱ្យលោកបានដឹងជាមុនពីរឿងនេះទើបត្រូវ។

ចុះបើជ្រុលកាត់ទៅហើយ ធ្វើម៉េចនឹងតសក់ឱ្យជាប់គ្នាវិញបានទៅ? ពេលនេះមិនដឹងថា Chaeyoung ត្រូវទទួលការព្រមានអ្វីខ្លះនោះទេ? តែម៉ូតសក់ថ្មីរបស់នាងនេះក៏ម្យ៉ាងដែរ។ ជួយមើលគ្នាទៅមើលថាតើកាលនៅសក់វែង និងសក់ខ្លីបែបនេះ មួយណាស្អាតជាង?

Cheayoung កាលនៅសក់វែង៖ 



ម៉ូតសក់ថ្មីទើបកាត់៖ 



No comments