លោកយាយក្តៅសាច់ចូលនិវត្តន៍ហើយ នៅឡើយតែលោកតាស្រួលខ្លួនទេ!
ឧស្សាហកម្មភាពយន្តអាសអាភាសនៅជប៉ុនគឺជាវិស័យស្របច្បាប់ដោយមួយឆ្នាំៗប្រទេសនេះបានបញ្ចេញភាពយន្តរបស់ខ្លួនលក់នៅលើទីផ្សារយ៉ាងសន្ធឹកសន្ទាប់ជាមួយនឹងតួស្រីថ្មីៗ និងប្លែកមុខជានិច្ច។ ដោយឡែកតួសម្តែងប្រុស និងស្រីដែលមានវ័យចាស់ជាងគេបំផុតនៅលើពិភពលោកក៏ស្ថិតនៅក្នុងប្រទេសជប៉ុននេះដែរ។ លោកតា Shigeo Tokuda និងលោកយាយ Maori Tezuka គឺជាតារាភាពយន្តអាសអាភាសដែលមានវ័យចាស់ជាងគេបង្អស់។ គិតមកទល់ពេលនេះលោកតាខាងលើមានអាយុ៨២ ហើយ។ រីឯលោកយាយខាងលើវិញក៏មានអាយុ៨០ ឆ្នាំហើយដែរ។
លោកយាយ Maori Tezuka បានចូលប្រឡូកក្នុងភាពយន្តក្តៅសាច់នេះកាលពីគាត់មានវ័យ៧១ ឆ្នាំ ហើយក៏គ្មានវិប្បដិសារីអ្វីដែរដែលបានចូលខ្លួនក្នុងវិស័យនេះ។ លោកយាយបន្ថែមជាមួយអ្នកសម្ភាសថា បើឱកាសនៅមាន នោះត្រូវតែធ្វើអ្វីឱ្យអស់ពីលទ្ធភាពរបស់យើង។ ឈានដល់វ័យកាន់តែចាស់ ហើយតួប្រុសមានវ័យខុសគ្នាឆ្ងាយ នោះការថត និងសម្តែងគឺជារឿងពិបាកមួយ។ ហេតុនេះហើយទើបគាត់សម្រេចចិត្តចូលនិវត្តតែម្តង។
លោកយាយ Maori Tezuka បញ្ជាក់ថា សម្រាប់គាត់ គាត់ថតរឿងអាសអាភាសទាំងអស់នេះមិនមែនដើម្បីប្រាក់នោះទេ។ ទោះគាត់លាឈប់ហើយក្តី តែខាងផលិតករក៏បានទាក់ទងឱ្យគាត់ត្រឡប់ទៅសម្តែងបន្តទៀតដែរ តែគាត់បានប្រាប់ថាសុំពេលពិចារណាមើលសិន។ Gentoro-porn ឬភាពយន្តអាសអាភាសដែលមានតួសម្តែងចាស់ៗជាឧស្សាហកម្មដ៏ធំមួយនៅជប៉ុន។ ជារួមទៅ ឧស្សាហកម្មអាសអាភាសរបស់ប្រទេសជប៉ុនប្រមូលចំណូលបានប្រហែលជា២០០ លានដុល្លារក្នុងមួយឆ្នាំៗ។
ចំណែកលោកតាគោចាស់ Shigeo Tokuda ដែលកំពុងតែទំពារអៀងស្មៅខ្ចីនៅឡើយនេះក៏បានចូលប្រឡូកក្នុងរឿងសម្រាប់ក្មេងៗនេះស្របាក់ស្របាលគ្នានឹងលោកយាយ Maori Tezuka ដែរ ពោលគឺគាត់ចាប់ផ្តើមសម្តែងតួភាពយន្តក្តៅសាច់នេះកាលពីដើមឆ្នាំ២០០៤ ដែលកាលនោះគាត់មានអាយុ៧០ ឆ្នាំ។ គាត់អាយុបងលោកយាយ Maori Tezuka ២ ឆ្នាំ ដោយពេលនេះគឺគាត់អាយុ៨២ ឆ្នាំហើយ។
ពាក្យចាស់លោកថា "ខ្ញីកាន់តែចាស់កាលណា កាន់តែហឹរកាលហ្នឹង" ពិតជាមិនខុសមែន ព្រោះទោះបីជាលោកតាអាយុ៨២ ឆ្នាំហើយក៏ពិតមែន តែនៅតែអាចបន្តសម្តែងជាមួយនឹងតួស្រីក្មេងៗស្មើនឹងចៅ ឬចៅទួតរបស់ខ្លួនបានយ៉ាងសង្ហានៅឡើយ។ ក្រោយពីបង្ហាញខ្លួនមក ក្នុងមួយឆ្នាំៗ លោកតា Shigeo Tokuda សម្តែងប្រហែលជាម្តុំ៦០ រឿង។ ការសម្តែងជាតួភាពយន្តក្តៅសាច់នេះធ្វើឱ្យលោកតា Shigeo Tokuda មានអារម្មណ៍ថាគាត់ហាក់នៅក្មេងនៅឡើយ។
លោកតា Shigeo Tokuda កើតនៅឆ្នាំ១៩៣៤ ដោយដំបូងឡើយគាត់គឺជាអ្នកជំនួញម្នាក់។ លោកតាបានចាប់អារម្មណ៍លើភាពយន្តអាសអាភាសក្នុងដំណើរជំនួញមួយរបស់គាត់។ គាត់បានចាប់ផ្តើមធ្វើការស្វែងយល់ពីឧស្សាហកម្មនេះ ហើយក្រោយមកក៏បានទាក់ទងគ្នាជាមួយនឹងលោក Henry Tsukamoto ដែលជាប្រធានឧស្សាហកម្មភាពយន្តក្តៅសាច់របស់ជប៉ុន។ បុរសរូបនេះហើយដែលជាអ្នកលើកទឹកចិត្តឱ្យលោកតាផ្អាកការរកស៊ីរបស់គាត់ងាកមកចាប់អាជីពជាតួសម្តែងរឿងក្តៅសាច់ឈាមច្រមុះនេះវិញ។
ភាពយន្តក្តៅសាច់របស់ជប៉ុនមានមូលដ្ឋានគ្រឹះយ៉ាងរឹងម៉ាំរាប់សិបឆ្នាំមកហើយ។ រីឯតួសម្តែងស្រីពីមួយឆ្នាំទៅមួយឆ្នាំក៏មិនខ្វះដែរ ព្រោះគ្រប់គ្នាគិតថាការដែលបានចូលសម្តែងក្នុងភាពយន្តនេះក៏មិនខុសអីទៅនឹងការបានចូលសម្តែងក្នុងពិភពភាពយន្តហូលីវូដរបស់អាមេរិកនោះទេ។ ដោយលំហូរចូលនៃតួស្រីថ្មីៗ និងក្មេងៗកាន់តែច្រើនឡើងៗ ឆ្នាំនេះភាពយន្តក្តៅសាច់នេះខ្វះតួប្រុសយ៉ាងច្រើនដើម្បីថតជាមួយនឹងតួស្រីទាំងនោះ។ ពេលនេះតួស្រីវ័យចំណាស់ជាងគេបានសម្រេចចិត្តចូលនិត្តន៍ហើយ នៅឡើយតែតួប្រុសតែប៉ុណ្ណោះ។ បើចេះតែមានតួស្រីក្មេងៗចូលថតមិនឈប់បែបនេះ មិនដឹងថាពេលណាទើបលោកតា Shigeo Tokuda ព្រមចូលនិវត្តន៍ដូចលោកយាយដែរនោះទេ។ មើលទៅលោកតា Shigeo Tokuda ប្រហែលជានឹងថតជាតួភាពយន្តក្តៅសាច់នេះរហូតដល់ដង្ហើមចុងក្រោយផងក៏មិនដឹង៕
ប្រភព៖ សារព័ត៌មានជប៉ុន
Post a Comment