Header Ads

Donald Trump ធ្វើឱ្យប្រជាជនកូរ៉េឆេះដុំព្រោះតែនិយាយថាកូរ៉េធ្លាប់ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន


ប្រជាជនកូរ៉េកំពុងតែមិនសប្បាយចិត្តនៅពេលដែលឮគេនិយាយថាតាមពិតប្រទេសរបស់ខ្លួនធ្លាប់ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន ដែលការលើកឡើងនេះត្រូវបានគេរាយការណ៍ថាជាសម្តីរបស់លោកប្រធានាធិបតីថ្មីអាមេរិក Donald TrumpThe Korean Times បានឱ្យដឹងថា លោក Donald Trump បានថ្លែងដូចខាងលើប្រាប់ទៅលោកប្រធានាធិបតីចិន Xi Jin Ping ក្នុងជំនួបមួយរបស់ប្រមុខរដ្ឋទាំងពីរកាលពីថ្ងៃទី១២ ខែមេសា កន្លងទៅនេះ។


ឆ្លើយតបទៅនឹងការលើកឡើងនេះ គេបានជួបសម្ភាសន៍ជាមួយលោក Kyung Moon Hwang ដែលជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រដ៏ល្បីមួយរូបនៅសាកលវិទ្យាល័យ Southern California ។ លោកសាស្ត្រាចារ្យលើកឡើងថា ការដែលលោក Donald Trump ពោលបែបនេះប្រហែលជាលោកគិតដល់ហេតុផល២ ខាងក្រោមនេះជាមិនខាន។


ទីគឺក្នុងអំឡុងរជ្ជកាលហាន (Han Dynasty) ស្ថិតក្នុងសតវត្សទី មុនគ្រឹស្តសករាជ ប្រទេសកូរ៉េបានមានទំនាក់ទំនងជាមួយប្រទេសចិនតាមរយៈរដ្ឋបាលស្រុកចំនួន ដែលបានបង្កើតឡើងនៅកូរ៉េខាងជើង។ នេះមានន័យថា ប្រទេសកូរ៉េមិនមែនជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិននោះទេ ព្រោះប្រទេសទាំងពីរមិនបានរួបរួមគ្នានោះទេ។


ហេតុផលទី ដែលលោក Donald Trump គិតអាចជា ក្នុងពេលដែលម៉ុងហ្គោលគ្រប់គ្រងលើទាំងប្រទេសចិន និងកូរ៉េ ព្រេោះកាលនោះប្រទេសចិន និងកូរ៉េបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ប្រទេសម៉ុងហ្គោល។ បែបនេះក៏គ្មានទឡ្ហីករណ៍ណាដែលថាប្រទេសកូរ៉េគឺជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិននោះទេ។ គូសបញ្ជាក់ផងដែរថា ប្រជាជនកូរ៉េទាំងអស់កំពុងតែមិនសប្បាយចិត្តដែលលោកប្រធានាធិបតីអាមេរិកលើកឡើងថា ប្រទេសកូរ៉េធ្លាប់ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន៕


ប្រភព៖ សារព័ត៌មានកូរ៉េ





No comments