បក្សនយោបាយមួយនៅតៃវ៉ាន់រើសស្រីស្អាតជាគណប្រតិភូបក្សដើម្បីទាក់ទាញអ្នកគាំទ្រក្មេងៗ
ដោយសារតែធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំងព្រោះតែគោលនយោបាយពង្រឹងចំណងទំនាក់ទំនងជាមួយនឹងក្រុងប៉េកាំង របស់ខ្លួន ពេលនេះបក្ស KMT បានជ្រើសតារាបង្ហាញម៉ូតស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Akina Li Tzu-yu ឱ្យធ្វើជាប្រតិភូតំណាងបក្សរបស់ខ្លួននៅក្រុង Hsinchu ដែលស្ថិតនៅភាគខាងជើងតៃវ៉ាន់ ក្នុងគោលបំណងដើម្បីទាក់ទាញការគាំទ្រពីអ្នកគាំទ្រវ័យក្មេងនៅមណ្ឌលនោះ។
តាមការរៀបរាប់គុណគូពីសម្រស់របស់ប្រតិភូតំណាងបក្សខាងលើដែលត្រូវជាកូនស្រីធម៌របស់អ្នកស្រី Hung Hsiu-chu ដែលជាប្រមុខបក្ស ភាពស្រស់ស្អាតរបស់នាងគឺអាចធៀបគ្នាបានទៅនឹងរាជិនីសម្រស់ចិន ហ្វាន ពីងពីង និងស្រីស្រស់ Ivy Chen ។ គូសបញ្ជាក់ផងដែរថា បក្ស KMT បានចាញ់បក្សកាន់អំណាចទាំងការបោះឆ្នោតសភា និងការបោះឆ្នោតជាតិរើសប្រធានាធិបតី។ ជាមួយនឹងអ្នកគាំទ្រជាង ១០០ ០០០ នាក់នៅលើទំព័រ Facebook គេរំពឹងថាស្រីស្រស់សាច់សខ្ចីមិនចាញ់សំឡីម្នាក់នេះនឹងអាចទាញការគាំទ្រជូនបក្សពីក្រុមយុវជន និងអ្នកបោះឆ្នោតវ័យក្មេងនានាជាច្រើនទៀត៕
ប្រភព៖ សារព័ត៌មានចិន
Post a Comment