ក្តៅៗ!!! ច្បាស់ហើយ ដូណាល់ ថ្រាំ ជ្រើសយកជម្រើសជួបគ្នាមាត់ទល់មាត់ជាមួយ គីម ជុងអ៊ុន
ខណៈជម្លោះនៅឧបទ្វីបកូរ៉េកំពុងតែតានតឹងដោយសារតែកូរ៉េខាងជើងចេះតែបន្តការសាកល្បងបាញ់មីស៊ីល និងកម្មវិធីបរមាណូរបស់ខ្លួនជាលំដាប់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ថ្រាំ ទើបបានបង្ហាញពីគោលជំហរថ្មីមួយដែលមិនមែនជាការជួបគ្នាអាវុធទល់អាវុធ តែគឺជាការជួបគ្នាមាត់ទល់មាត់ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។
តាមការរាយការណ៍ព័ត៌មានពីភ្នាក់ងារព័ត៌មាន Yonhap ឱ្យដឹងថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ថ្រាំ ទើបបានចុះហត្ថលេខាលើគោលនយោបាយដែលមាន ៤ ចំណុចក្នុងការដោះស្រាយវិវាទរវាងខ្លួន និងកូរ៉េខាងជើង ដោយក្នុង ៤ ចំណុចនោះគឺគ្មានជម្រើសនៃការប្រើកម្លាំងយោធាលើប្រទេសផ្តាច់ការមួយនេះឡើយ។ នេះបង្ហាញឱ្យយើងឃើញយ៉ាងច្បាស់ថា ដូណាល់ ថ្រាំ ពិតជាគ្មានស្មារតីបង្កសង្គ្រាមនោះទេ ហើយនេះក៏ជាសញ្ញាមួយប្រាប់ឱ្យដឹងថា សង្គ្រាមលោកលើកទី ៣ ក៏ពិតជានឹងមិនកើតឡើងផងដែរ។
លោក Joseph Yun ដែលជាមន្ត្រីនាយកដ្ឋានរដ្ឋរបស់សហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកគោលនយោបាយអាមេរិកលើកូរ៉េខាងជើងឱ្យដឹងថា គោលការណ៍យុទ្ធសាស្ត្រ ៤ ចំណុចដែលអំពាវនាវឱ្យមានការដកសម្ពាធកាទូតលើក្រុងព្យុងយ៉ាងដែលលោកប្រធានាធិបតី ដូណាល់ ថ្រាំ ទើបបានចុះហត្ថលេខានោះរួមមាន៖
១/. មិនត្រូវចាត់ទុកកូរ៉េខាងជើងថាជារដ្ឋដែលស្ថិតក្នុងក្រុមរដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
២/. ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬសម្ពាធណាមួយតាមដែលអាចធ្វើទៅបាន
៣/. មិនធ្វើឱ្យមានបដិវត្តរបបគ្រប់គ្រងនៅកូរ៉េខាងជើង និង
៤/. ដោះស្រាយបញ្ហាដោយការចរចា
ប្រភព៖ dailymail
Post a Comment