Header Ads

មិត្តស្រី Kim Woo Bin ឆ្លើយបតទៅនឹងដំណឹងដែលថាសង្សារខ្លួនកើតមហារីក


ក្រោយពីផលិតកម្ម និងសង្សារខ្លួនផ្ទាល់បានប្រកាសពីរោគសញ្ញាមហារីកដែលគ្រូពេទ្យទើបតែពិនិត្យឃើញ ពេលនេះ Shin Min Ah ដែលត្រូវជាមិត្តស្រីរបស់ Kim Woo Bin បានចេញសេចក្តីថ្លែងការណ៍មួយឆ្លើយតបទៅនឹងរឿងនេះតាមរយៈភ្នាក់ងាររបស់នាងផ្ទាល់តែម្តង។

ស្រីស្រស់ដែលជាតារាសម្តែងម្នាក់នេះលើកឡើងថា៖ "ពេលនេះ ខ្ញុំកំពុងតែជួយ Kim Woo Bin ឱ្យឆាប់បានប្រសើរឡើងវិញ ខណៈគេកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។"


Kim Woo Bin និង Shin Min Ah បានចាប់ផ្តើមស្រឡាញ់គ្នាកាលពីឆ្នាំ ២០១៥ ដែលគិតរហូតមកទល់នឹងពេលនេះ ពួកគេចិញ្ចឹមចិត្តចំពោះគ្នាបាន ២ ឆ្នាំហើយ។ មិត្តស្រីល្អចេះជួយសង្សារក្នុងគ្រាអាសន្ន សង្ឃឹមថា Kim Woo Bin នឹងឆាប់បានជាសះស្បើយពេលមានអ្នកគ្រូពេទ្យប្រចាំជីវិតដ៏ស្រស់ស្អាតម្នាក់នេះនៅមើលថែ៕



No comments