ក្រោយប្រកាសរំសាយក្រុមភ្លាម 5 បទរបស់ SISTAR ឡើងពីបាតទៅកំពូលតារាងទាំងអស់តែម្តង!
ម្សិលមិញនេះ ផលិតកម្ម Starship Entertainment បានប្រកាសរំសាយក្រុមចម្រៀងស្រី SISTAR របស់ខ្លួនចោលក្រោយពីបានជ្រកក្រោមដំបូលផលិតកម្មអស់រយៈពេល ៧ ឆ្នាំកន្លងមកនេះ។ នៅថ្ងៃនេះ រឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងដែលធ្វើឱ្យគ្រប់គ្នាសឹងតែមិនជឿ។ នេះគឺដោយសារតែបទចម្រៀងចំនួន ៥ បទរបស់ក្រុមនេះឡើងពីបាត មកជាប់នៅលើកំពូលតារាងចំណាត់ថ្នាក់បទចម្រៀងកំពូលទាំង ១០០ បទតែម្តង។
Melon's Sudden Rise គឺជាតារាងវាយតម្លៃចំណាត់ថ្នាក់បទចម្រៀងរបស់ក្រុមចម្រៀងល្បីៗនៅកូរ៉េ ដោយជាធម្មតា តារាងនេះតែជ្រើសបទចម្រៀងល្បីៗចំនួន ១០០ បទដើម្បីដាក់នៅលើតារាងរបស់ខ្លួន។ ក្រោយការប្រកាសរំសាយក្រុមតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ បទចម្រៀងរបស់ក្រុមចម្រៀងស្រី SISTAR ចំនួន ៥ បទបានជាប់ពីលេខ ១ ដល់លេខ ៥ បន្តកន្ទុយគ្នានៅលើតារាងនោះ។ បទរបស់ T-ARA ដែលជាប់ពីលេខ ១ ដល់លេខ ៥ នោះរួុមមានបទ៖ "So Cool", "I Swear" , "Loving U" , "Shake It" និងបទ "Touch My Body" ។
SISTAR REALLY GOT KOREA SHOOK! pic.twitter.com/EDIdgxdhdC— SISTAR ARE LEGENDS (@HOTTESTAR1) May 23, 2017
តោះមើល និងស្តាប់បទល្បីៗរបស់ក្រុម SISTAR ដែលល្បីឡើងដល់កំពូលតារាងពីលេខ ១ ដល់លេខ ៥ ខាងក្រោមនេះទាំងអស់គ្នា៖
1st - "So Cool"
2nd - "I Swear"
3rd - "Loving U"
4th - "Shake It"
5th - "Touch My Body"
Post a Comment