Header Ads

គ្រូពេទ្យពិនិត្យឃើញថា ពេលនេះប្រុសស្អាត Kim Woo Bin កើតជម្ងឺមហារីកដ៏កម្រមួយ!


ក្រោយទទួលការពិនិត្យ និងវិនិច្ឆ័យរោគនៅមន្ទីរពេទ្យ ពេលនេះ Kim Woo Bin បានប្រកាសប្រាប់អ្នកគាំទ្រខ្លួនដោយផ្ទាល់ថា គេកើតជម្ងឺមហារីកដ៏កម្រម្យ៉ាងឈ្មោះ Nasopharynx Cancer ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រតារាសម្តែងរូបនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

Nasopharynx Cancer  ជាជម្ងឺមហារីកដ៏កម្រមួយប្រភេទ ហើយវាចាប់កើតដំបូងចេញពីផ្នែកខាងលើនៃបំពង់ក នៅផ្នែកខាងក្រោយនៃច្រមុះ។

ជាសំណាងល្អ និងដោយសារតែគ្រូពេទ្យបានពិនិត្យរកឃើញរោគសញ្ញានេះខណៈពេលដែលវាទើបចាប់ផ្តើមកើត ពេលនេះ Kim Woo Bin នឹងត្រូវទទួលការព្យាបាលភ្លាមៗពីគ្រូពេទ្យជំនាញ។

គូសបញ្ជាក់ផងដែរថា គ្រូពេទ្យបានរកឃើញករណីនេះដោយសារតែ Kim Woo Bin បានទៅមន្ទីរពេទ្យក្រោយពេលមានអារម្មណ៍ថាមានរោគសញ្ញាមិនប្រក្រតីកើតឡើងចំពោះរូបគេ។ សង្ឃឹមថាគ្រូពេទ្យពិតជាអាចជួយស្រោចស្រង់ជីវិតបុរសសង្ហាម្នាក់នេះឱ្យរួចផុតពីក្តីស្លាប់បាន។ កុំភ្លេចចូលរួមជូនពរ Kim Woo Bin ទាំងអស់គ្នាតាមរយៈអត្ថបទនេះ បើសិនជាអ្នកជាអ្នកគាំទ្របុរសសង្ហាម្នាក់នេះ!


No comments