Header Ads

ព្រោះតែស៊ិចស៊ីពេក អ្នកគ្រូពេទ្យស្អាត​គ្រាន់​តែ​ឃើញ​ចង់​ឈឺ​ម្នាក់​នេះ​ត្រូវ​គេ​...


អ្នកគ្រូពេទ្យស្អាតជនជាតិថៃម្នាក់ត្រូវបានគេបង្ខំឱ្យលាលែងពីការងារជាបន្ទាន់ដោយសារតែរឿងស្លៀកពាក់ស៊ិចស៊ីខ្លាំងពេក។ អ្នកគ្រូពេទ្យស្អាតម្នាក់នេះឈ្មោះ Parichat Pang Chatsri អាយុ ២៦ ឆ្នាំ។

ក្រោយពីរូបថតក្នុងឈុតសម្លៀកបំពាក់ខ្លី និងស៊ិចស៊ីរបស់នាងត្រូវបានគេបង្ហោះចូលក្នុងទំព័រក្រុមរបស់មន្ទីរពេទ្យដែលនាងធ្វើការ ស្រាប់តែនៅចុងខែនេះ រូបថតរបស់នាងត្រូវបានគេចែកចាយបន្តយ៉ាងគំហ៊ុកនៅលើបណ្តាញសង្គមនានាដែលជាហេតុធ្វើឱ្យគ្រប់គ្នាបានស្គាល់នាង។

មិនមែនស៊ិចស៊ីតែក្រៅម៉ោងការងារទេ សូម្បីតែក្នុងម៉ោងការងារក៏អ្នកគ្រូពេទ្យស្អាតដែលឃើញហើយធ្វើឱ្យគ្រប់គ្នាចង់តែឈឺម្នាក់នេះក៏ស្លៀកឈុតអាវរឹប និងសំពត់ខើចខ្លីជ្រុលបន្តិចផងដែរ ដែលស្លៀកនេះពិតជាគ្មានអ្វីក្រៅពីចង់បង្អួតរាងដ៏ស្លីមស្អាតរបស់នាងនោះទេ។

ដោយសារតែហេតុនេះទើបផ្នែកគ្រប់គ្រងរបស់មន្ទីរពេទ្យសម្រេចឱ្យនាងដាក់ពាក្យសុំលាលែងពីការងារតែម្តង។ ដំបូងឡើងអ្នកគ្រូពេទ្យស្អាតខាងលើក៏បាននិយាយ និងពន្យល់ទៅគណៈគ្រប់គ្រង តែដោយខាងមន្ទីរពេទ្យមានការប្រកាន់ខ្ជាប់ទៅនឹងបែបបទស្លៀកពាក់ ទើបនាងសម្រេចចិត្តដាក់ពាក្យលាលែងតាមការស្នើតែម្តងទៅ។


ជាចុងក្រោយ អ្នកគ្រូពេទ្យរូបនោះក៏បានធ្វើការសុំទោសចំពោះរឿងនេះទៅមន្ទីរពេទ្យ ព្រមទាំងបណ្តាអ្នកប្រើប្រាស់អ៊ីនធើណេតទាំងឡាយផងដែរ។ នាងថានាងធ្វើខុស នាងព្រមទទួលកំហុសនេះ ហើយនាងក៏នឹងធ្វើការកែប្រែខ្លួនថែមទៀតផងដែរចំពោះការស្លៀកពាក់ដែលគ្រប់គ្នាគិតថាស៊ិចស៊ីនេះ៕



No comments