Header Ads

សូម្បីតែក្រុមចម្រៀងស្រីដ៏ល្បីឈ្មោះមួយរបស់ជប៉ុនក៏ជិតនឹងរំសាយដែរ!


Buono គឺជាក្រុមចម្រៀសស្រីរបស់ជប៉ុនដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញមួយនៅទូទាំងប្រទេស។ ក្រុមចម្រៀងស្រីនេះបង្កើតឡើងនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០០៧ ដែលគិតរហូតមកទល់នឹងពេលនេះគឺ ១០ ឆ្នាំហើយ។ Buono មានសមាជិកស្រី ៣ នាក់ដែលរួមមាន Momoko Tsugunaga ជាមេក្រុម និង Miyabi Natsuyaki & Airi Suzuki ជាសមាជិក។


កាលពីរាត្រីថ្ងៃទី ២២ ខែ ឧសភា កន្លងទៅនេះ ពួកគេបានរៀបចំការប្រគំតន្ត្រីចុងក្រោយមួយនៅេស្តាត Yokohama Arena ។ ការប្រគំតន្ត្រីរបស់ពួកគេកាលពីយប់នោះមានរយៈពេល ៣ ម៉ោងពេញ ដោយពួកគេបានច្រៀងចម្រៀងរហូតដល់ទៅ ៣៣ បទជូនអ្នកទស្សនានាឱកាសនោះ។ យប់នោះក៏មានវត្តមានក្រុមចម្រៀងល្បីៗប្រចាំប្រទេសដូចជា Country Girls & C-ute ផងដែរ។


ការប្រគំតន្ត្រីយប់នោះគឺជាការប្រគំតន្ត្រីចុងក្រោយក្នុងរយៈពេល ១០ ឆ្នាំដែលក្រុមនេះបានបង្កើត។ ខាងក្រោមនេះគឺជា MV បទ "Honto no Jibun" ដែលជាបទចុងក្រោយបំផុតរបស់ក្រុមចម្រៀងស្រីមួយនេះ។

No comments