Header Ads

កូរ៉េខាងត្បូង៖ "ស្មានថាស្អីខំតាបាញ់ តាមពិតគឺជាបាឡុងផ្សព្វផ្សាយព័ត៌មានសោះ!"


ដោយសារតែមានវត្ថុចម្លែកមួយបានហោះឆ្លងចូលក្នុងតំបន់គ្មានកងទ័ពរវាងប្រទេសទាំងពីរ និងចូលមកក្នុងដែនដីរបស់កូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ មិ្សលមិញនេះ កងទ័ពកូរ៉េខាងត្បូងបានធ្វើការបាញ់ព្រមានអស់ជាច្រើនគ្រាប់ទៅតាមគោលការណ៍យោធារបស់ខ្លួន មុនពេលដែលវត្ថចម្លែកនោះរលាយបាត់ស្រមោល។ នេះបើតាមសម្តីរបស់មន្ត្រីយោធាម្នាក់របស់កូរ៉េខាងត្បូងបានថ្លែងទៅកាន់អុ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNN ។

គូសបញ្ជាក់ផងដែរថា ជាទូទៅសកម្មជនដែលប្រឆាំងទៅនឹងរដ្ឋាភិបាលក្រុមព្យុយ៉ាង តែធ្វើការបង្ហោះបាឡុងដោយមានភ្ជាប់ទៅជាមួយទាំងខិតបណ្ណ និងវីដេអូដើម្បីឱ្យប្រជាជននៅកូរ៉េខាងជើងបានឃើញ និងមើល។ បាឡុងដែលបង្កឱ្យមានការសង្ស័យ និងបាញ់ព្រមាននេះត្រូវបានគេប្រទះឃើញកាលពីពីរថ្ងៃមុនក្រុងព្យុយ៉ាង ធ្វើការសាកល្បងបាញ់មីស៊ីលផ្លោងរបស់ខ្លួន ដែលជាការសាកល្បងលើកទីពីរក្នុងរយៈពេល ៧ ថ្ងៃ។


ប្រភព៖ CNN

No comments