Header Ads

ពេលនេះក្រុម BTS ផ្តួល Justin Bieber និង Selena Gomez យក​ពាន Top Social Media Artist បាន​ហើយ!


ដូចបានបញ្ជាក់កាលពីម្សិលមិញហើយថា BTS ជាក្រុមចម្រៀងប្រុសរបស់កូរ៉េដំបូងគេបំផុតក្នុងចំណាប្រវត្តិសាស្ត្រ K-pop ដែលបានចូលរួមក្នុងកម្មវិធីពានរង្វាន់ Billboard Music Awards ។ ម្សិលមិញនេះ ពួកគេបានរៀបចំខ្លួន និងចេញដំណើរទៅដល់កន្លែងប្រារព្ធកម្មវិធីប្រកបដោយសុវត្ថិភាព។ នៅក្នុងកម្មវិធី BTS ត្រូវប្រជែងគ្នាជាមួយនឹងកំពូលតារាចម្រៀងល្បីៗរបស់ពិភពលោកគឺដូចជា Justin Bieber, Selena Gomez, Ariana Grande និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត។


ពីមុន មានតែ Justin Bieber តែម្នាក់គត់ដែលបានឈ្នះពាន Top Social Media Artist នេះ។ តែពេលនេះតាមការរាយការណ៍ពីអង្គពីធីខាងលើឱ្យដឹងថា លទ្ធផលត្រូវបានប្រកាសហើយ ហើយអ្នកដែលឈ្នះពានខាងលើនេះគឺជាក្រុមចម្រៀងប្រុស BTS នេះហើយ។ ក្រុម BTS ទទួលបានការបោះឆ្នោតគាំទ្រពីជុំវិញពិភពលោកចំនួន ៣០០ លានសម្លេង ដែលចំនួននេះធ្វើឱ្យពួកគេផ្តួល Justin Beiber, Selena Gomez និងបេក្ខភាពប្រជែងផ្សេងៗទៀតទាំងអស់តែម្តង។ សូមចូលរួមអបអរដល់ក្រុម BTS ទាំងអស់គ្នាដែលបានពាន Top Social Media Artist ត្រឡប់មកកូរ៉េវិញ ហើយនេះក៏ជាមោទនភាពដ៏ធំធេងបំផុតមួយរបស់តារាចម្រៀងកូរ៉េផងដែរ ព្រោះកន្លងមកគឺមានតែ PSY តែម្នាក់គត់ដែលមានប្រវត្តិបានពានពីកម្មវិធី Billboard Music Awards នេះ៕


No comments