Header Ads

ក្រុម BTS កំពុងរៀបចំចេញដំណើរទៅចូលរួមក្នុងកម្មវិធីពានរង្វាន់ Billboard Music Awards


PSY គឺជាតារាចម្រៀងកូរ៉េដំបូងគេបំផុតដែលបានចូលរួម និងទទួលបានពានរង្វាន់ពីកម្មវិធី Billboard Music Awards ក្រោយពីបទ Gangnam Style របស់គេបានល្បីពាសពេញពិភពលោកកាលពីឆ្នាំ ២០១៣ ។ ចំណែកពេលនេះ ក្រុមចម្រៀងប្រុស BTS ក៏ជាក្រុមចម្រៀងកូរ៉េដំបូងគេដែរដែលបានទៅចូលរួមក្នុងកម្មវិធីពានរង្វាន់ដ៏ធំនេះ។

ក្រុម BTS ត្រូវបានគេជ្រើសរើសឱ្យប្រជែងយកពានផ្នែក Top Social Media Artist ជាមួយនឹងតារាចម្រៀងបរទសល្បីៗដូចជា Justin Bieber, Selena Gomes, Ariana Grande និង Shawn Mendes ជាដើម។ គូសបញ្ជាក់ផងដែរថា កន្លងមកគឺមានតែតារាចម្រៀងកាណាដា Justin Bieber តែម្នាក់គត់ដែលទទួលបានពាននេះ។

ពេលនេះក្រុម BTS បានទៅដល់ព្រលានយន្តហោះហើយ។ ខាងក្រោមនេះជាសកម្មភាពរបស់សមាជិកទាំងអស់នៅព្រលានយន្តហោះក្នុងដំណើរឆ្ពោះទៅចូលរួមកម្មវិធីលំដាប់ពិភពលោកខាងលើ៖

1 - Jin



2 - Suga



3 - J-Hope



4 - Rap Monster



5 - Jimin


6 - V



7 - Jungkook




No comments