Header Ads

ចូលរួមត្រឹមតែក្នុង ១ កម្មវិធី ហ្វាន ពីងពីង ស៊ីថ្លៃស្មើនឹង​វីឡា​ប្រណីត​ ២ នៅ​បូរី​ប៉េងហួត!


ស្រីស្រស់ ហ្វាន ពីងពីង ពេលនេះគឺជាតារាស្រីលំដាប់ A នៅប្រទេសចិន។ កុំថាឡើយទាល់តែសម្តែងក្នុងខ្សែភាពយន្ត សូម្បីតែតម្លៃខ្លួនដើម្បីអញ្ជើញនាងឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ ឬកម្មវិធីអ្វីមួយបើបានដឹងហើយព្រឺសម្បុរខ្ញាកៗតែម្តង។ ប្រិយមិត្តដឹងថាតើអញ្ជើញ ហ្វាន ពីងពីង ទៅចូលរួមក្នុង ១ កម្មវិធី គេត្រូវចំណាយប្រាក់ប៉ុន្មានដែរទេ?

សូមប្រាប់ឱ្យដឹងថា តម្លៃខ្លួនរបស់ហ្វាន ពីងពីង ក្នុងការអញ្ជើញឱ្យទៅចូលរួមក្នុងកម្មវិធីមួយគឺថ្លៃ 2.8 CNY (ពីរលានប្រាំបីសែនយ័ន្ត) ។ បើគិតមកជាប្រាក់ដុល្លារវិញគឺស្មើរជាប្រហែល 406,714 (សែសិបម៉ីនប្រាំមួយពាន់ប្រាំពីរយដប់បួនដុល្លារ) ដុល្លារអាមេរិក។ នេះមានន័យថា តម្លៃខ្លួនរបស់នាងបើយកមកទិញផ្ទះល្វែងដូចជាបានច្រើនជង់គួរសមដែរ។ តែបើមិនចង់នៅផ្ទះល្វែង ហើយចង់នៅផ្ទះវីឡារបស់បូរីប៉េងហួត ដែលសង់មានគុណភាពខ្ពស់តាមបទដ្ឋានបច្ចេកទេសនៃការសាងសង់នោះគឺអាចបានវីឡាដ៏ស្រស់ស្អាត ២ នៅយ៉ាងរំភើយ។

មូលហេតុដែលតម្លៃខ្លួនតារាស្រីចិនដែលមានទ្រព្យសម្បត្តិច្រើនមហាសាលម្នាក់នេះមានតម្លៃខ្លួនខ្ពស់គឺមកពីនាងជាតារាស្រីជួរមុខ ឬវ៉ាដាច់តារាស្រីចិនល្បីៗទាំងអស់តែម្តង។

តាមរបាយការណ៍ក្នុងស្រុករបស់ចិនឱ្យដឹងថា គឺមានតែ ហ្វាន ពីងពីង ម្នាក់គត់ដែលមានឈ្មោះក្នុងបញ្ជីតារាដែលមានតម្លៃខ្លួនជាង 2 លានយ័ន្ត (290,510 USD) ក្នុងការអញ្ជើញចូលរួមក្នុងមួយកម្មវិធី។

Wu Xiubo

ចំណែកតារាប្រុស Wu Xiubo ឈរនៅលំដាប់ទី ២ បន្ទាប់ពី ហ្វាន ពីងពីង ដោយបុរសពុកមាត់ម្នាក់នេះចូលរួមក្នុងមួយកម្មវិធីស៊ី 1.8 CNY (មួយលានប្រាំបីសែនយ័ន្ត) ដែលត្រូវប្រហែលជា 271,459 ដុល្លារអាមេរិក។
Huang Xiaoming

ចំណែកតារាសម្តែងប្រុស Huang Xiaoming និងតារាចម្រៀងតៃវ៉ាន់ Jay Chou ឈរនៅលំដាប់លេខ ដូចគ្នាក្នុងតម្លៃខ្លួន 1.5 CNY (មួយលានប្រាំសែនយ័ន្ត) ដែលត្រូវប្រហែលជា 217,886 ដុល្លារអាមេរិក។
Jay Chou

ក្រៅពីនេះ មានតារាប្រុសស្រីចិនល្បីៗជាច្រើនរូបទៀតដូចជា Jackie Chan, Donnie Yen, Jet Li និង Andy Lau ជាដើមដែលគេមិនបានដឹងពីតម្លៃខ្លួនរបស់ពួកគាត់ថាតើចូលរួមក្នុងការចូលរួមមួយកម្វិធីស៊ីថ្លៃប៉ុន្មាននៅឡើយទេ។ សង្ឃឹមថាថ្ងៃណាមួយ ហ្វាន ពីងពីង នឹងត្រូវបានគេអញ្ជើញឱ្យមកចូលរួមកម្មវិធីនៅខ្មែរ ហើយយកតម្លៃខ្លួនដែលទទួលបានទៅទិញវីឡាដ៏ស្រស់ស្អាតមួយនៅបូរីប៉េងហួតទុកជាអនុស្សាវរីយជាមិនខាន៕

ប្រភព៖ សារព័ត៌មានចិន



No comments