Header Ads

ដូណាល់ ថ្រាំ ពេលនេះកំពុងតែបក់ផងផ្លុំផងដើម្បីឱ្យចិនឆេះដុំចាត់ការកូរ៉េខាងជើង


កាលពីយប់ថ្ងៃ អាទិត្យ ដែលត្រូវជាថ្ងៃ ចន្ទ នៅកម្ពុជា កូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីរបស់ខ្លួនមួយគ្រាប់ទៀតចេញពីតំបន់ Wonsan និងធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុនប្រកបដោយជោគជ័យដែលនេះគឺជាការសាកល្បងលើកទី ៣ ក្នុងរយៈពេលមិនដល់មួយខែផងនោះ។

ខណៈបញ្ចប់ និងត្រឡប់មកពីដំណើរទស្សនកិច្ចពីបរទេសរបស់ខ្លួនវិញ នៅព្រឹកថ្ងៃ ចន្ទ មិ្សលមិញនេះ លោកប្រធានាធិបតីអាមេរិកដូណាល់ ថ្រាំ បានលើកឡើងថា ការបាញ់សាកល្បងមីស៊ីលចុងក្រោយនេះរបស់កូរ៉េខាងជើងគឺជាការផ្គឺនដ៏ច្បាស់មួយ និងមិនទុកប្រទេសចិនដែលជាញាតិជិតខាងក្នុងចិត្តផងដែរ។

ក្រៅពីសម្តីបក់ឱ្យភ្លើងឆេះខាងលើ លោកដូណាល់ ថ្រាំ ថែមទាំងបានផ្លុំទៀតថា តាមពិតទៅចិនពិតជាអាចបញ្ឈប់កូរ៉េខាងជើងកុំឱ្យបន្តធ្វើបែបហ្នឹងទៀតបាន បើសិនជាចិនមានឆន្ទះចង់បញ្ឈប់។ លើសពីនេះទៅទៀត ដូណាល់ ថ្រាំ ឱ្យជាតម្រុយទៀតថា បើដោះស្រាយបញ្ហាកូរ៉េខាងជើងបាន នោះការធ្វើពាណិជ្ជកម្មជាមួយនឹងអាមេរិក នឹងកាន់តែមានភាពប្រសើរ។


ក្រៅពីបក់ និងផ្លុំ ហើយ ចុងបញ្ចប់ លោកប្រធានាធិបតីអាមេរិកដូណាល៉ ថ្រាំ ដុតថា កូរ៉េខាងជើងពេលនេះគឺកំពុងតែនាំទុក្ខដាក់ខ្លួនហើយ។ បើសិនជាប្រទេសចិនហ៊ានតែសម្រេចចិត្តថាជួយដោះស្រាយរឿងនេះ នោះពិតជាល្អខ្លាំងណាស់។ តែបើទោះជាចិនមិនជួយ នោះយើងក៏នៅតែអាចដោះស្រាយដោយមិនចាំបាច់មានចិនចូលរួមក៏បាន៕

ប្រភព៖ dailymail.co.uk


No comments