Header Ads

នារីរងគ្រោះដោយទឹកអាស៊ីតម្នាក់ជួបស្នេហ៍ពិតដោយចុចទូរសព្ទច្រឡំលេខ


និស្ស័យជាចំណងអរូបីយ និងអាថ៌កំបាំងមួយដែលមាននាទីតម្រង់ទិសគូជិវិតឱ្យជួបគ្នាបើទោះបីជាពួកគេនៅម្នាក់មួយចំហៀងមេឃពីគ្នាក៏ដោយ។ ថ្វីបើមនុស្សជាច្រើនមិនសូវជាមានជំនឿលើរឿងនិស្ស័យនេះក៏ដោយ តែទឡ្ហីករណ៍ខ្លះហាក់ពិបាកនឹងធ្វើឱ្យពួកគេមិនជឿខ្លាំងណាស់ ព្រោះអ្វីៗហាក់បីដូចជាត្រូវបានរៀបចំទុកជាមុនដោយនិស្ស័យ។

ជាក់ស្តែង នារីរងគ្រោះដោយទឹកអាស៊ីតម្នាក់ដែលជាជនជាតិឥណ្ឌាបានជួបនឹងកម្លោះសង្ហាម្នាក់ដែលព្រមដឹកដៃនាងឆ្លងកាត់វាលវដ្តសង្សារដ៏ធំំធេងនេះដែលផ្តើមចេញពីការចុចទូរសព្ទច្រឡំលេខ។ ស្តាប់ទៅហាក់ពិតជាគួរឱ្យឆ្ងល់ខ្លាំងណាស់ លេខទូរសព្ទមានរាប់រយរាប់ពាន់លានលេខ ហេតុអីក៏មិនច្រឡំទៅ តែបែរជាច្រឡំទៅប៉ះប្រុសស្អាតម្នាក់នេះទៅវិញ? នេះគឺគ្មានអីក្រៅពីនិស្ស័យដែលបាននាំដៃឱ្យនាងចុចច្រឡំនោះទេ។

ក្រោយពីត្រូវបងប្អូនជីដូនមួយជះទឹកអាស៊ីតលើមុខក្នុងរឿងជម្លោះមួយ ផ្ទៃមុខដែលធ្លាប់តែស្រស់ស្អាតផូរផង់របស់ស្រីស្រស់ Lalita Ben Bansi ប្រែទៅជាមើលលែងស្គាល់ និងខុសពីមុនដាច់តែម្តង។ ក្នុងរយៈពេល ៥ ឆ្នាំ នាងបានឆ្លងកាត់ការវះកាត់ចំនួន ១៧​ លើក។

ដើមហេតុដែលធ្វើឱ្យពួកគេជួបគ្នាគឺ ដំបូងឡើង Lalita បានចុចទូរសព្ទច្រឡំលេខចូលទៅលេខរបស់កម្លោះ Ravi Shankar ។ ក្រោយពីនោះកន្លះខែ Ravi ក៏បានចុចមកលេខរបស់ Lalita វិញ។ សួរឆ្លើយគ្នាតាមទូរសព្ទចុះឡើងស្រាប់តែកម្លោះ Ravi ក៏ទន់ត្រចៀក លង់សម្តី ចាញ់ស្នេហ៍ Lalita ទាំងមិនទាន់ឃើញមុខតែម្តង។

ពួកគេតែងបានឆ្លៀតពេលនិយាយទូរសព្ទជាមួយគ្នាជាប្រចាំរហូតដល់ Ravi បានកាត់បេះដូងខ្លួនផ្ញើរតាមរលកធាតុអាកាសមកទុកផ្អឹបក្នុងទ្រូងរបស់ Lalita តែម្តង។ នេះអាចចាត់ទុកថាជាកម្លោះសម្តីមាសមែន ទោះឃើញមុខរាជិនីសម្លេងដែលខ្លួនបានលង់តាមទូរសព្ទក្នុងសភាពបែបនេះក៏គេមិិនដូរចិត្តដែរ តែបែរអាណិតស្រឡាញ់យកជាគូជិវិតតែម្តង។



និទានបេះដូងរបស់ពួកគេធ្វើឱ្យបណ្តាអ្នកប្រើប្រាស់អ៊ីនធើណេតុចាប់អារម្មណ៍ជាខ្លាំង និងថែមទាំងលលើកសរសើរពី Ravi មិនតិចនោះទេ។ ក្នុងនាមជាកូនប្រុសម្នាក់ Ravi ប្រាប់គ្រប់គ្នាថា៖ "មិនខ្វះទេគូគ្រងដែលស្រឡាញ់គ្នា ហើយបែកគ្នាទៅវិញព្រោះតែរឿងរូបសម្រស់...ចំពោះខ្ញុំ មុខមាត់មិនសំខាន់ទេ តែនាងជានារីដ៏ល្អម្នាក់សម្រាប់ខ្ញុំ...សូមឱ្យព្រះប្រទានពរពួកយើងទាំងពីរនាក់ផង"៕

ប្រភព៖ សារព័ត៌មានឥណ្ឌា











No comments