Header Ads

ក្តៅៗ!!! នាយករដ្ឋមន្ត្រីភេទទី ៣ ដំបូង​គេ​លើ​លោក​នឹង​បង្ហាញ​ខ្លួន​នៅ​សប្តាហ៍​ក្រោយ​នេះ​ហើយ!


លោក Leo Varadkar ជាបុរសដែលស្រឡាញ់បុរសដូចគ្នាម្នាក់ ហើយក៏បានបើកចំហពីអាថ៌កំបាំងនេះឱ្យគ្រប់គ្នាបានដឹងជាស្រេចរួចហើយផងដែរ។ ក្នុងនាមជាដ្ឋមន្ត្រីការពារសង្គមដែលត្រូវបានគេតែងតាំង បុរសវ័យ ៣៨ ឆ្នាំរូបនេះកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយក៏កំពុងតែនឹងក្លាយជានាយករដ្ឋមន្ត្រីភេទទី ៣ ដំបូងគេផងដែរ។

Leo Varadkar មានឈាមជ័រអាស៊ីដោយឪពុករបស់លោកមានក្រុងកំណើតនៅឌុយបៃ ប្រទេសឥណ្ឌា។ អ្នកគាំទ្របុរសដែលស្រឡាញ់បុរសដូចគ្នាម្នាក់នេះបានធៀបរូបលោកជាមួយនឹងមេដឹកនាំនៅលើពិភពលោកល្បីៗដូចជាលោកនាយករដ្ឋមន្ត្រីក្មេង និងសង្ហារបស់កាណាដា Justin Trudeau និងប្រធានាធិបតីបារាំងដែលទើបតែជាប់ឆ្នោតថ្មី Emmanuel Macron ផងដែរ។

បណ្តាអ្នកគាំទ្រលោក Leo Varadkar មានក្តីរំពឹងយ៉ាងមុតមាំថា ការឆោះឆ្នោតជ្រើសយកលោកឱ្យធ្វើជានាយករដ្ឋមន្ត្រីនឹងធ្វើឱ្យមានការផ្លាស់ប្តូររបត់នយោបាយ ព្រមទាំងធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនផងដែរ ព្រោះក្នុងមួយទសវត្សកន្លងមកនេះ វិស័យសេដ្ឋកិច្ចរបស់ប្រទេស Ireland ធ្លាក់ចុះ និងគ្មានភាពប្រសើរសោះតែម្តង៕


ប្រភព៖ ព័ត៌មានបរទេស

No comments