Header Ads

ហុយៗ!!! កូរ៉េខាងត្បូង និងអាមេរិកធ្វើសមយុទ្ធអាកាសរួមគ្នាម្សិលមិញ ធ្វើឱ្យកូរ៉េខាងជើងញេញធ្មេញដាក់!


នៅថ្ងៃ ចន្ទ ម្សិលមិញនេះ កូរ៉េខាងត្បូង និងអាមេរិក បានធ្វើសមយុទ្ធអាកាសរួមគ្នាមួយជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែកអាមេរិកឈ្មោះ B-1B Lancer ។ តាមសម្តីលោក Moon Sang-gyun អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងឱ្យដឹងថា កូរ៉េពិតជាបានធ្វើសមយុទ្ធអាកាសរួមគ្នាជាមួយនឹងអាមេរិកកាលពីថ្ងៃ ចន្ទ មែន តែលោកបានបដិសេធមិនធ្វើការបកស្រាយលម្អិតបន្ថែមទៀតពីរឿងនេះ។

សមយុទ្ធអាកាសរួមរវាងអាមេរិក និងកូរ៉េខាងត្បូងត្រូវបានធ្វើឡើងក្រោយពីកូរ៉េខាងជើងបានបញ្ចប់ការសាកល្បងបាញ់មីស៊ីលរយៈចម្ងាយមធ្យមរបស់ខ្លួនបានសម្រេច។ តាមប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូងឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1B ពីរគ្រឿងបានហោះមកដល់ក្នុងដែនអាកាសនៅលើសមុទ្រ East Sea នៅម៉ោងប្រមាណជា 10:30 នាទីព្រឹក ម៉ោងក្នុងស្រុក ពោលគឺ ៥ ម៉ោងក្រោយពីកូរ៉េខាងជើងបានបញ្ចប់ការសាកល្បងបាញ់មីស៊ីលរយៈចម្ងាយមធ្យមរបស់ខ្លួន។ ក្នុងសមយុទ្ធរួមនោះក៏មានការចូលរួមពីយន្តហោះចម្បាំង F-15K ដែលហោះចេញពីនាវាដឹកយន្តហោះយក្ស USS Carl Vinson របស់អាមេរិកផងដែរ។

ទាក់ទងនឹងសមយុទ្ធអាកាសរួមគ្នារបស់កូរ៉េខាងត្បូង និងអាមេរិកនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងចាត់ទុកថាវាគឺជាការហ្វឹកហាត់រួមមួយដើម្បីទម្លាក់គ្រាប់បែកបរមាណូមកលើប្រទេសខ្លួននៅពេលដែលសង្គ្រាមលោកផ្ទុះ។ កូរ៉េខាងជើងចោទអាមេរិកថា ប្រទេសមហាអំណាចមួយនេះកំពុងតែបង្កឱ្យមានវិបត្តិនុយក្លេអ៊ែរកើតឡើងហើយ។ ចំណែកសមយុទ្ធមួយនេះក៏កំពុងតែជម្រុញស្ថានភាពនៅឧបទ្វីបកូរ៉េឱ្យកាន់តែខិតទៅជិតបន្ទាត់នៃសង្គ្រាមផងដែរ៕

ប្រភព៖ dailymail.co.uk







No comments