អុញនោះ! ដូណាល់ ថ្រាំ ចង់ជួប ហើយថែមទាំងសរសើរគីម ជុងអ៊ុន ថាជាមនុស្សឆ្លាតម្នាក់ថែមទៀតផង!
កាលពីថ្ងៃចន្ទ ម្សិលមិញនេះ លោកប្រធានាធិបតីអាមេរិកដូណាល់ ថ្រាំ បានថ្លែងដោយផ្ទាល់ក្នុងបទសម្ភាសន៍មួយថា បើអាច លោកនឹងជួបផ្ទាល់ជាមួយនឹងមេដឹកនាំផ្តាច់ការរបស់កូរ៉េខាងជើង គីម ជុងអ៊ុន តែម្តង។ ដូណាល់ ថ្រាំ៖ "បើសិនជាមានពេលវេលាសាកសមណាមួយតម្រូវឱ្យខ្ញុំជួបជាមួយគីម ជុងអ៊ុន នោះខ្ញុំនឹងជួបជាមួយគេ។" ដូណាល់ ថ្រាំ ថែមទាំងបានបន្ថែមទៀតថា៖ "ជាទូទៅ អ្នកនយោបានភាគច្រើនពិតជាគ្មាននរណាដែលនិយាយបែបនេះដូចខ្ញុំទេ តែខ្ញុំប្រាប់ថា បើមានកាលៈទេសៈសមរម្យណាមួយ នោះខ្ញុំពិតជានឹងជួបគ្នាជាមួយគីម ជុងអ៊ុន។"
ប្រភព៖ huffingtonpost


Post a Comment