Header Ads

ដូណាល់ ថ្រាំ៖ "ចង់ល៎ជាមួយពូ គួរតែទៅហាត់បីបួនឆ្នាំទៀតសិនទៅក្មួយប្រុស!"


ដំឡើងសាច់ដុំដាក់គ្នាមិនឈប់ ឌឺដងទៅមកក៏នៅតែបន្ត បាញ់នៅតែបាញ់ គម្រាមនៅតែគម្រាម តែមិនទាន់មានសមរភូមិក្តៅណាមួយកើតឡើងនៅឡើយទេ ពោកគឺអ្វីៗទាំងអស់កន្លងមកហាក់គ្រាន់តែជាការកម្តៅសាច់ដុំមុនឡើងសង្វៀននៅថ្ងៃណាមួយតែប៉ុណ្ណោះ។ តែការជួបគ្នាដោយសព្វាវុធរបស់ភាគីក្តៅទាំងពីនេះមិនទាន់ប្រាកដថានឹងកើតមានឡើងនោះទេ ព្រោះបងធំដែលនៅពីក្រោយកូរ៉េខាងជើងហាក់បានបន្ទន់ឥរិយាបថចង់ឱ្យប្អូនប្រុសងាកមកចរចាគ្នាជាមួយនឹងអាមេរិកវិញ ព្រោះនេះប្រហែលជាឃើញកូរ៉េខាងជើងបរាជ័យញឹកញាប់ក្នុងការសាកល្បងសព្វាវុធរបស់ខ្លួនហើយមើលទៅ។

ពេលនេះមហាអំណាចបីរួមមានរុស្ស៊ី ចិន និងជប៉ុន សុទ្ធតែបានបង្ហាញពីចេតនាឱ្យកូរ៉េខាងជើងជ្រើសយកផ្លូវចរចាដោយសន្តិវិធីមកប្រើ ដោយលោកពូទីន បានិយាយដោយផ្ទាល់កាលពីក្នុងសន្និសីទ្ធមួយនៅក្រុងមូស្គូ ដោយលោកនាយករដ្ឋមន្ត្រីជប៉ុនក៏បានឯកភាពដូចគ្នា។ តែប្អូនប្រុសម្នាក់នេះហាក់រឹងរូសពិបាកប្រដៅណាស់ មិនដឹងថាគេនឹងព្រមតាមបងធំរុស្ស៊ី ឬក៏យ៉ាងណានោះទេ។ ម្សិលមិញនេះទៀតសោត កូរ៉េខាងជើងបានធ្វើការព្រមានតាមរយៈគេហទំព័រមួយដោយលើកឡើងថា មិនថាជានាវាណារបស់អាមេរិមនោះទេ ពោលគឺទាំងតូច និងធំ ឱ្យតែហ៊ានចូលក្បែរដែនទឹកឧបទ្វីបកូរ៉េខាងជើង​ គីម ជុងអ៊ុន នឹងធ្វើឱ្យនាវានោះក្លាយជាខ្មោចទឹកចាំសមុទ្រឱ្យជាមិនខានទេ។

កំណើននៃអាវុធបរមាណូ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងតែងបង្កការគម្រាមកំហែងដ៏ធំដល់ប្រទសនានា ហើយក៏ជាអ្វីដែលលោកដូណាល់ ថ្រាំ ហាមមិនឱ្យកូរ៉េខាងជើងបន្តធ្វើជាដាច់ខាតផងដែរ។ លោកថែមទាំងបានប្តេជ្ញាការពារមិនឱ្យមីស៊ីលរបស់កូរ៉េខាងជើងអាចវាយប្រហារប្រទេសរបស់ខ្លួនបានថែមទៀតផង។ នេះប្រហែលជាអាងលើសព្វាវុធទំនើបៗ និង THAAD របស់ខ្លួនហើយមើលទៅ។ ទាក់ទងនឹងរឿងនេះ តាមអ្នកជំនាញវិភាគសព្វាវុធម្នាក់ឱ្យដឹងថា ក្រុងព្យុយ៉ាង មិនទាន់មានសមត្ថភាពវាយប្រហារអាមរិកបាននៅឡើយទេ យ៉ាងហោចណាស់ក៏ដល់ក្រោយឆ្នាំ ២០២០ ដែរ។ នេះមានន័យថាសព្វាវុធកូរ៉េហាក់នៅមិនទាន់ទំនើបគ្រប់គ្រាន់ដើម្បីសាកល្បងជាមួយអាមេរិកបាននៅឡើយទេ៕


ប្រភព៖ asahi







No comments