Header Ads

គីម ជុងអ៊ុន៖ "ឱ្យតាហ៊ានម៉ោក្បែរ ទាំង​អាតូចទាំង​អា​ធំហ្នឹងដឹង​តា​ក្លាយ​ជា​ខ្មោច​ទឹក​ចឹងហ្នង!"


មើលមុខមិនញឹន ថាឱ្យក៏មិនខ្ចីស្តាប់ សម្លុតក៏មិនខ្ចីខ្លាច ហាក់ជាប្រពៃណីមួយរបស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ទៅហើយ ព្រោះកន្លងមកឱ្យតែបុរសរដ្ឋម្នាក់នេះចង់ធ្វើអី ទោះម្ចាស់ពិភពគុនស្រែកផង សម្លុតផង គម្រាមផងក៏ដោយ ក៏មេដឹកនាំមុខធាត់ពោះធំម្នាក់នេះធ្វើដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ កាលពីមុន គីម ជុងអ៊ុន ធ្លាប់បានព្រមានហើយថានឹងប្រើតែមួយគ្រាប់ធ្វើឱ្យនាវាយក្សដឹកយន្តហោះចម្បាំងអាមេរិកលិចចូលទឹកភ្លឹបតែម្តង។

ដូចដែលបានដឹងពីមុនក្នុងទម្ព័រនេះហើយថា ដើម្បីសំញែង ក៏ដូចជាបង្ហាញសាច់ដុំដែលធ្លាប់តែលាក់ក្រោមអាវជិត អាមេរិកបានបញ្ជូននាវាយក្ស និងវាវាមុជទឹករបស់ខ្លួនមកកាន់ដែនទឹកកូរ៉េខាងត្បុង និងជប៉ុន ហើយថែមទាំងបានធ្វើសមយុទ្ធរួមគ្នាថែមទៀតផង។ លើសពីនេះទៅទៀត អាមេរិកក៏ប្រហែលជានឹងបញ្ជូននាវារបស់ខ្លួនចូលមកកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េផ្តាច់ការផងដែរ។ តែខណៈនេះនាវាមុជទឹក USS Michigan កំពុងតែចតនៅមូលដ្ឋានទាហានជើងទឹកនៅប៊ូសាន ជាមួយនឹងនាវាដឹកយក្សដឹកយន្តហោះចម្បាំង USS Carl Vinson នៅឡើយ។

(នាវាយក្ស USS Carl Vinson)


ជាការឆ្លើយតប ឬការពារកុំឱ្យអាមេរិកថាខ្លួនធ្វើអីមិនចេះប្រាប់គ្នាមុននោះ ម្សិលមិញនេះកូរ៉េខាងជើងបានព្រមានថា មិនថាទោះជានាវាយក្ស​ ឬនាវាមនុស្សរបស់អាមេរិកទេ ឱ្យតែហ៊ានចូលមកក្បែរដែនទឹកកូរ៉េខាងជើងតែបន្តិច នោះពិតជានឹងត្រូវក្លាយជាខ្មោចទឹកចាំសមុទ្រនៅទីនោះជាមិនខានឡើយ ព្រោះក្នុងគេហទំព័រដែលសរសេរព្រមាននោះ កូរ៉េលើកឡើងថា ទាំងនាវាតូចធំរបស់អាមេរិកដែលចូលមកក្បែរដែរនទឹករបស់ខ្លួនគឺមានគោលបំណងបង្កការគម្រាមកំហែងផ្នែកយោធាមកលើប្រទេសខ្លួន៕
(នាវាមុជទឹក USS Michigan)




No comments