Header Ads

លើកដំបូងបំផុតហើយដែលប្រធានាធិបតីហ្វីលីពីន ជាន់​សេត​វិមាន​ក្រោម​ការ​អញ្ជើញ​ពី​ដូណាល់ ថ្រាំ!


កាលពីលោកបារ៉ាក់ អូបាម៉ា នៅ ទំនាក់ទំនងរវាងហ្វីលីពីន និងអាមេរិក មិនខុសពីគូទំនាស់នោះទេ ព្រោះបុរសខ្លាំងរបស់ហ្វីលីពីនរូបនេះមិនដែលត្រូវគ្នាជាមួយនឹងលោកបារ៉ាក់ អូបាម៉ា នោះទេ។ លើសពីនេះទៅទៀត លោក រ៉ូទ្រីហ្គោ ឌូទែតេ ធ្លាប់ថែមទាំងបានប្រមាទឱ្យអតីតបុរសខ្មៅគ្រប់គ្រងវិមានស ខាងលើទៅចុះនរកថែមទៀតផង។ តែមកដល់ជំនាន់របស់ថ្រាំ នេះ អ្វីៗកំពុងតែមានភាពប្រសើរជាងមុនហើយ ដោយលោកប្រធានាធិបតីហ្វីលីពីន ទើបបានទៅជាន់សេតវិមានជាលើកដំបូងតាមការអញ្ជើញពីប្រធានាធិបតីថ្មីរបស់អាមេរិក។ លោកដូណាល់ ថ្រាំ ថែមទាំងបានឱ្យលោកឌូទែតេ បន្តស្នាក់នៅទីនោះដើម្បីពិភាក្សាគ្នាពីសារសំខាន់រវាងភាពជាសម្ព័ន្ធមិត្តនឹងគ្នាថែមទៀតផង។


ប្រមុខរដ្ឋរបស់ប្រទេសទាំងពីរបានធ្វើការពិភាក្សាគ្នាយ៉ាងរាក់ទាក់ក្រោមប្រធានបទជាច្រើនរួមបញ្ចូលទាំងក្តីបារម្ភរបស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍លើបញ្ហាសន្តិសុខក្នុងតំបន់ ក៏ដូចជាការគំរាមកំហែងពីកូរ៉េខាងជើងផងដែរ។ ចំណែករឿងដែលប្រធានាធិបតីហ្វីលីពីនប្រកាសសង្គ្រាមជាមួយអ្នកជួញដូរគ្រឿងញៀននៅក្នុងប្រទេសរបស់ខ្ឡួនក៏ត្រូវបានលើកឡើងផងដែរ។ ចុងក្រោយ លោកដូណាល់ ថ្រាំ​ ដែលទើបបានជួបលោកប្រធានាធិបតីចិនរួចហើយកាលពីពេលថ្មីៗនេះក៏បានលើកឡើងផងដែរថា លោកទន្ទឹងចាំការទៅធ្វើទស្សនកិច្ចនៅប្រទេសហ្វីលីពីនក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ីអាគ្នេយ៍ ក៏ដូចជាក្នុងកិច្ចប្រជំុំកំពូលអាស៊ាន អាមេរិកផងដែរ៕

No comments