Header Ads

សួនអាកាសចម្ងាយ ១ គីឡូទើបបើកស្វាគមន៍អ្នកទេសចរនៅកូរ៉េ


ពេលនេះ ទាំងទេសចរជាតិ ក៏ដូចជាទេសចរអន្តរជាតិអាចគយគន់ និងមើលឃើញទីក្រុងក្នុងទិដ្ឋភាពមួយផ្សេងទៀតខុសពីលើកមុនជាមិនខាន ព្រោះពេលនេះសួនអាកាសមួយដែលមានចម្ងាយ ១ គីឡូម៉ែត្រទើបបានបើក។

សួនអាកាសនេះត្រូវបានគេចំណាយពេលសាងសង់អស់រយៈពេលជិត ២ ឆ្នាំ  និងចំណាយាប្រាក់អស់ចំនួន ៧២ លានដុល្លារអាមេរិក។ សួននេះសង់ឡើងក្នុងគោលបំណងឱ្យអ្នកទេសចរទាំងអស់បានមើលឃើញសោភណភាពទីក្រុងទាំងមូលពីលើនោះទៅតែម្តង។

តាមពិតទៅ សួនអាកាសនេះដំបូងឡើយគឺជាស្ពានអាកាសមានអាយុកាល ៤០ ដែលគេបម្រុងតែនឹងកំទេចចោលទៅហើយ។ តែដោយសារតែអភិបាលក្រុងសេអ៊ូល លោក Park Won Soon មានគម្រោងថ្មីប្រកបដោយគំនិតឆ្នៃប្រឌិតមួយ ទើបសមិទ្ធិផលសួនអាកាសដែលកែកុនចេញពីស្ពានអាកាសនេះបានប្រសូត្រឡើង។

សួនអាកាសនេះមានកម្ពស់ ៥៥ ហ្វីត (ប្រហែល ១៦,៧៦ ម៉ែត្រ) ពីលើវិថីក្រុងសេអ៊ូល និងមានដើមឈើប្រមាណជា ២៤ ០០០ ដើមដែលត្រូវគេរៀបយ៉ាងស្ងាតនៅលើនោះ។ ក្រៅពីនេះ នៅលើសួនអាកាសនោះក៏មានហាងលក់ទំនិញ ភោជនីយដ្ឋានជាច្រើនផងដែរ។

ចង់ដឹងថាតើសួនអាកាសដែលទើបតែបើកសម្ពោធនេះស្រស់ស្អាតយ៉ាងណានោះ ប្រិយមិត្តអាចចុចមើលក្នុងវីដេអូខាងក្រោមនេះទាំងអស់គ្នា តែបើមានឱកាសបានទៅលេងប្រទេសកូរ៉េ កុំភ្លេចទៅលេងសួនអាកាសចម្ងាយ ១ គីឡូនេះទាំងអស់គ្នាផង ព្រោះទិដ្ឋភាពនាពេលយប់មើលទៅស្អាតណាស់។ បើបានទៅជាមួយគូស្នេហ៍ទៀតនោះ ទោះខឹងគ្នាយ៉ាងណាឱ្យតែនឹកឃើញអនុស្សាវរីយនៅលើសួននោះជាមួយគ្នាពិតជាត្រជាក់ចិត្តញញឹមដាក់គ្នាកើតវិញជាមិនខានទេ!

No comments