មួយគ្រាប់ចុងក្រោយរបស់គីម ជុងអ៊ុន ថ្ងៃអាទិត្យ មុន ធ្វើឱ្យពូទីន ក្តៅក្រហាយនឹងគេដែរហើយ!
កាលពីសប្តាហ៍មុននេះ កូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលផ្លោងលើកទី ៦ របស់ខ្លួនបានជោគជ័យ និងធ្លាក់នៅក្នុងសមុទ្រជប៉ុន តែនៅក្បែរទឹកដីប្រទេសរុស្ស៊ី ជាង។ តាមការរាយការណ៍ឱ្យដឹងថា គ្រាប់មីស៊ីលផ្លោងដែលបានបាញ់ចេញពីឆ្នេរភាគខាងលិចរបស់កូរ៉េខាងជើងនោះមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់បរមាណូ ឬនុយក្លេអ៊ែ ថែមទៀតផង។ កាលនោះលោកដូណាល់ ថ្រាំ ក៏បានបញ្ជាក់ផងដែរថា លោកគិតថារុស្ស៊ីពិតជាមិនសប្បាយចិត្តពីរឿងនេះនោះទេ ត្បិតអីគ្រាប់ធ្លាក់ក្នុងសមុទ្រជប៉ុនក៏ពិតមែន តែវាស់វែងទៅគ្រាប់នោះបានហោះក្បែរទឹកដីរុស្ស៊ី ជាង។
តាមប្រភពព័ត៌មានដែលបានចេញផ្សាយមុននេះប៉ុន្មានម៉ោងឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាមេរិក កូរ៉េខាងត្បូង ព្រមទាំងប្រទេសរុស្ស៊ី ផងដែរបានធ្វើការថ្កោលទោសលើកការសាកល្បងលើកនេះរបស់កូរ៉េខាងជើង។ ក្រៅពីនេះ កូរ៉េខាងជើងក៏ទទួលបានប្រតិកម្មតបពីបណ្តាប្រទេសនានារូមមាន៖ អាមេរិកទទូចថាខ្លួនអាចបញ្ចុះបញ្ចូលឱ្យចិនដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយលើកូរ៉េខាងជើង។ ចំណែកឯកអគ្គរដ្ឋទូតអាមរិកលើកឡើងថា អាមេរិកនឹងពីភាគ្សាជាមួយកូរ៉េខាងជើងល្គឹកណាតែប្រទេសនេះផ្អាកកម្មវិធីបរមាណូរបស់ខ្លួន។ ចំណែកអ្នកស្រាវជ្រាវនៅសមាគម្មមជ្ឈមណ្ឌល James Martin Center ប្រាប់ CNN ថា មីស៊ីលកាលពីថ្ងៃអាទិត្យនេះគឺជាប្រភេទថ្មីមួយទៀតរបស់កូរ៉េខាងជើង។ លោកបញ្ជាក់ទៀតថា មីស៊ីលផ្លោងនោះឈ្មោះ Hwasong- 12 ដែលវាជាប្រភេទរ៉ុកកែត។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក Ju Yong Choi លើកឡើងថា ការសាកល្បងមីស៊ីលលើកទី ៦ របស់ខ្លួននេះគឺជាទង្វើត្រឹមត្រូវមួយក្នុងការការពារបូរណភាពទឹកដីខ្លួនក្រោមច្បាប់អន្តរជាតិ បើទោះបីជាអាមេរិករិះគន់ថាជាការបំពាន ឬមិនត្រឹមត្រូវក៏ដោយ។ ឯកអគ្គរដ្ឋទូតខាងលើបន្ថែមទៀតថា កូរ៉េខាងជើងនឹងមិនបញ្ឈប់កម្មវិធីបរមាណូរបស់ខ្លួននោះទេ បើអាមរិកនៅតែបន្តគោលនយោបាយអមិត្តជាមួយនឹងកូរ៉េខាងជើង៕
Post a Comment