Header Ads

កូរ៉េខាងត្បូង៖ "កណ្តុំឆែប! សំណាញ់​ចាប់​កង្កែប​ Trump ឯង​ថ្លៃ​ដល់​ម្លឹង បើ​ដឹង​​ថា​​អញ្ចឹង​​មិន​​ឱ្យ​​យក​​ម៉ោ​ទេ!"


មួយរយៈេនេះ កូរ៉េខាងជើងកាន់តែខ្លាំងដៃឡើងហាក់ដូចជាមិនញញើតកោតក្រែងអាមេរិកដែលជាម្ចាស់ពិភពគុនសោះតែម្តង បើទោះបីជាអាមេរិកបានចាត់វិធានការផ្សេងៗរួមទាំងបញ្ជុននាវាយក្ស​ដឹកយន្តហោះចម្បាំង និងសព្វាវុធរបស់ខ្លួនទៅកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េក៏ដោយ។ លើសពីនេះទៅទៀត អាមេរិកក៏បានស្នេើសុំឱ្យធ្វើការដកស្ថានទូតកូរ៉េខាងជើងចេញពីគ្រប់ប្រទេសទាំងអស់ផង​ដែរ​។ តែទោះជា Trump ចង់ធ្វើអីក៏ធ្វើទៅ កូរ៉េខាងជើងនៅតែមិនខ្ចីឈឺក្បាលហាលកន្ទុយអី​សោះ​តែ​ម្តង។ ហេតុនេះហើយទើបបានជាកន្លងមក កូរ៉េខាងជើងចង់បាញ់ គឺបាញ់ ចង់ឈប់គឺឈប់ មិនខ្ចីខ្វល់ជាមួយអ្នកណាទាំងអស់។


លើសពីនេះទៅទៀត ឱ្យតែប្រទេសទាំងឡាយណាដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក កូរ៉េខាងជើងពិត​ជា​ស្អប់ខ្លាំងណាស់ ហើយថែមទាំងបានគម្រាមកម្ទេចឱ្យខ្ទេចទៅជាផេះតែម្តង។ ជាក់ស្តែង និងរងការភិតភ័យជាងគេ ហើយនៅមិនទាន់រកប្រធានាធិបតីថ្មីបានផងនោះ គឺប្រទេសកូរ៉េខាងត្បុងដែលជាប្រទេសបងប្អូនជាមួយគ្នានេះតែម្តង។ តែដើម្បីការពារខ្លួន អាមេរិកដែលជាសម្ព័ន្ធមិត្តនោះបានឱ្យកូរ៉េខាងត្បូងរាយប្រព័ន្ធការពារមីស៊ីលរបស់ខ្លួនដែលហៅកាត់ថា THAAD ។ ប្រព័័ន្ធការពារមីស៊ីល THAAD នេះមិនធម្មតាទេ ឱ្យតែមីស៊ីលហោះម៉ោគឺមិនអាចរំលងចូលបានប្រៀបដូចជាកង្កែប​លោត​បុក​សំណាញ់​អញ្ចឹងដែរ។​


ថ្វីបើមានការតវ៉ាពីបណ្តាប្រជាជនក្នុងតំបន់ក្តី តែអាមេរិកបានបញ្ជូនផ្នែកខ្លះៗនៃ THAAD របស់ខ្លួន​ទៅ​ដល់​កូរ៉េ​ខាង​ត្បូង និងដល់កន្លែងដែលត្រូវរៀបតម្លើងជាស្រេចហើយកាលពីថ្ងៃ ពុធ កន្លងទៅនេះ។ ទាក់ទងនឹងតម្លៃ THAAD របស់ Trump ហើយក៏អាចថាធ្វើឱ្យកូរ៉េភ្ញាក់ផ្អើល ឬផ្ងាប៉ារ៉េផងក៏ថាបាន ព្រោះក្នុងបទសម្ភាសន៍មួយជាមួយនឹងសារព័ត៌មាន Reuters លោកដូណាល់ ថ្រាំ ឱ្យដឹងថា THAAD ដែលដាក់ឱ្យកូរ៉េខាងត្បូងនេះមានតម្លៃ ១ ០០០ លានដុល្លារអាមេរិក។


ទាក់ទងនឹងរឿងតម្លៃ THAAD នេះ លោក Moon Jae-in ដែលជាបេក្ខជននាំមុខ និងមានប្រជាប្រិយភាពខ្លាំងជាគេ ហើយក៏ជាអនាគតប្រធានាធិបតីកូរ៉េខាងត្បូងក្រោយពេលលទ្ធផលសម្លេងឆ្នោតត្រូវ​បាន​ប្រកាសនៅថ្ងៃទី ៩ ខែ ឧសភា ខាងមុខនេះផងដែរឱ្យដឹងថា ការទិញ THAAD ក្នុងតម្លៃ ១ ០០០ លានដុល្លារពីអាមេរិកនេះគឺពិតជាគ្មានផ្លូវនោះទេ។ បើតាមសម្តីលោកប្រធានាធិបតីមិនទាន់ពេញសិទ្ធនេះ ដូណាល់ ថ្រាំ ពិតជាមិនអាចលក់សំណាញ់ចាប់មីស៊ីលរបស់ខ្លួនចេញនោះទេ។ តែដោយ​សារ​តែ​ជាសម្ព័ន្ធមិត្តនឹងគ្នា ប្រហែលជាព្រមតម្លើងឱ្យដោយមិនយកលុយផងក៏មិនដឹង៕


No comments