Header Ads

ឱ្យតែបាញ់ខុយៗអញ្ចឹងគង់តែ​នឹង​ឈប់​ឯង​មិន​បាច់​ឃាត់​ទេ​ចាំ​មើល​ទៅ!


តាមមន្ទីរបញ្ចកោណអាមេរិក​ឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ នេះតែម្តង កូរ៉េខាងជើងបានធ្វើការសាកល្បងបាញ់គ្រាប់មីស៊ីលរបស់ខ្លួនមួយគ្រាប់ទៀតទាំងព្រឹកតែម្តង ដោយបាញ់ចេញពីភាគខាងត្បុងខេត្ត Pyeongan ឆ្ពោះទៅដែនសមុទ្រ East Sea ឬសមុទ្រជប៉ុន។ ជាអកុសល គ្រាប់មីស៊ីលដែលកូរ៉េខាងជើងបានបាញ់ព្រឹកនេះមិនបានទៅដល់គោលដៅដូចជាការគ្រោងទុកនោះទេ ពោលគឺវាបានផ្ទុះដោយគ្រាន់តែទើបឡើងផុតពីដីកម្ពស់ ៤៤ ម៉ាយតែប៉ុណ្ណោះ។


រហូតមកទល់នឹងម៉ោងនេះ នាទីនេះ នៅមិនទាន់មានការបកស្រាយពីបរាជ័យមួយលើកទៀតនេះនៅឡើយទេ តែបែបនេះក៏ជាភាពអាម៉ាស់មួយរបស់មេដឹកនាំផ្តាច់ការគីម ជុងអ៊ុន ដែរ ព្រោះសព្វាវុធដែលខ្លួនក្អេងក្អាងប្រើគម្រាមគេឯងបាញ់ដោយមិនបានជោគជ័យមួយលើកជាពីរ។ ឯលោកនាយករដ្ឋមន្ត្រីដូណាល់ ថ្រាំ របស់អាមេរិកឯនេះវិញលើកឡើងថា ការដែលកូរ៉េខាងជើងបាញ់មីស៊ីលព្រឹកមិញនេះហាក់មិនទុកចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំរប់សខ្លួនក្នុងចិត្តសោះតែម្តង ព្រោះចិនម្សិលមិញនេះបានស្នើឱ្យទាំងអាមេរិក និងកូរ៉េងាកមករកការដោះស្រាយដោយការចរចាមួយ និងទុករឿងបង្អួតអាវុធដាក់គ្នាមួយឡែកសិន៕

No comments