Header Ads

នឹកឃើញកាលពី Floyd ប៉ះ Big Show និង Rey Misterio ប៉ះ The Great khali ល្អ​មើល​ខ្លាំង​ណាស់!


"យក្សតូចវាយយក្សធំ យក្សធំវាយអ្នកតូច" ដូចដែលធ្លាប់បានស្តាប់គេច្រៀងក្នុងស្ពតពាណិជ្ជកម្ម Hatiri ពិតជាមិនល្អមើលដូចជាយក្សតូចមែនទែន វាយជាមួយយក្សធំពិតៗនៅលើសង្វៀននោះទេ។ និយាយដល់រឿងនេះ គ្រប់គ្នាពិតជានៅចាំបានយ៉ាងច្បាស់រវាងគូប្រកួតពីរគូដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រក្នុងការប្រកួតរវាងគូប្រកួតតូចដូចមនុស្សប៉ះនឹងម្ខាងទៀតដែលមានមាឌធំដូចយក្សនៅលើសង្វៀនកីឡាកាសជាមិនខាន។ ខ្ញុំនិយាយនេះគឺសម្តៅដល់យក្សតូច ២ គឺយក្ស Floyd និងយក្សបិទមុខ Rey Misteerio ដែលម្នាក់ជាអ្នកប្រដាល់សកល ឯម្នាក់ទៀតជាកីឡាកាស។ ចំណែក Big Show ហើយនឹង The Great Khali សុទ្ធតែជាយក្សធំកម្ពស់ហួសខ្នាតមនុស្សទៅហើយ។ ស្រាប់តែថ្ងៃមួយ Floyd Mayweather ត្រូវប៉ះគ្នាជាមួយ​ Big Show Rey Misterio ប៉ះជាមួយនឹង The Great Khali ធ្វើឱ្យកក្រើកសង្វៀនតែម្តង។ បើសិនជាមិនចាំលទ្ធផលថាតើ ២ គូនេះ យក្សតូច ឬក៏ជាយក្សធំឈ្នទេនោះ សូមចុចមើលក្នុងវីដេអូខាងក្រោមនេះទាំងអស់គ្នា!

FLOYD MAYWEATHER vs BIG SHOW


RAY MISTERIO vs THE GREAT KHALI

No comments