គ្រូ MMA ប៉ះគ្រូថៃជីអួតមុនវៃ មានអីតែ ១០ វិនាទីគ្រូថៃជីដេកស្តូក!
លោកគ្រូ Wei Lei គិតថាក្បាច់គុនថៃជី ដែលលោកបានហាត់ ព្រមទាំងបង្ហាត់សិស្សអស់រាប់សិបនាក់ និងច្រើនឆ្នាំមកហើយពិតជាអាចលេងគ្នាបានជាមួយនឹងអ្នកប្រកួតក្នុងទ្រុង Xu Xiaodong ដែលល្បីនៅប៉េកាំងបាន។ ថ្ងៃមួយអ្នកទាំងពីរស្រាប់តែមានឱកាសបានជួបគ្នានៅក្នុងរង្វង់មនុស្សជាច្រើនដែលនាំគ្នាឈរមើល ព្រោះចង់ដឹងថាតើ ថៃជី និង MMA មួយណាឈ្នះមួយណាចាញ់? ការប្រកួតបានចាប់ផ្តើម ហើយថែមទាំងមានអាជ្ញាកណ្តាលផងដែរ។ ត្រឹមតែជាង ១០ វិនាទីយ៉ាងខ្លី មានអី MMA ព្រលះថៃជី ឱ្យដេកស្តូក ជាំមុខ បែកមាត់តែម្តង។

Post a Comment