Header Ads

ចយអ្ហើយ! Donald Trump ពេលនេះកំពុងតែសំឡុត​ទាំង​កូរ៉េ​​ខាង​ជើង​ និងកូរ៉េ​ខាង​​ត្បូង​!


មើលស្ថានភាពលោកប្រធានាធិបតីអាមេរិក ដូណាល់ ថ្រាំ ពេលនេះដូចជាចង់វ៉ល់ហើយមើលទៅ ហើយបើមើលឱ្យកាន់តែស៊ីជម្រៅថែមទៀតនោះ ពេលនេះដូចជាឃើញថាលោក ដូណាល់ ថ្រាំ ហាក់កំពុងតែសំឡុតទាំងកូរ៉េខាងជើងផង និងកូរ៉េខាងត្បូងផងតែម្តងហើយ។ បែបហ្នឹង តើនឹងមានរឿងអីកើតឡើងជាបន្តទៀតទៅ? លោកដូណាល់ ថ្រាំ បានព្រមានហើយព្រមានទៀតថាឱ្យកូរ៉េខាងជើងដ៏ក្បាលរឹងបញ្ឈប់ជាបន្ទាន់ទាំងការសាកល្បងបាញ់មីស៊ីល និងកម្មវិធីបរមាណូរបស់ប្រទេសមួយនេះ ព្រោះវាជារឿងខុសច្បាប់ ហើយថែមទាំងបង្កជាភាពភ័យខ្លាយដល់ប្រទេសជិតខាងនានា ជាពិសេសប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនតែម្តង។ តែជាទម្លាប់មួយរបស់កូរ៉េទៅហើយ គឺមិនខ្ចីខ្វល់ជាមួយអ្នកណាទាំងអស់។ សូម្បីតែកាលពីព្រឹកមិញនេះក៏កូរ៉េក្រោកបាញ់មួយគ្រាប់ទាំងព្រឹកដែរ តែចៃដន្យអីបរាជ័យមិនបានទៅដល់គោលដៅដូចចិត្ត។

ទាក់ទងនឹងកូរ៉េខាងត្បូងឯនេះវិញ ខណៈប្រទេសនេះកំពុងតែរកប្រមុខដឹកនាំនៅមិនទាន់ឃើញផងនោះ ឯកៅអីអ្នកស្រីប្រធានាធិបតីចាស់ដែលកំពុងតែលំហែកាយក្នុងគុក​ក៏​នៅមិនទាន់មានអ្នកអង្គុយជំនួស រីឯកូរ៉េខាងជើងក៏ចេះតែញេញធ្មេញដាក់មិនឈប់ ស្របពេលនេះលោកដូណាល់ ថ្រាំ បានបញ្ជាឱ្យកូរ៉េខាងត្បូងធ្វើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកសាជាថ្មី។ លើសពីនេះទៅទៀត លោកក៏នៅតែទទូចឱ្យកូរ៉េខាងត្បូងខ្ជាក់ប្រាក់ថ្លៃដាក់ប្រព័ន្ធការពារមីស៊ីលដែលហៅកាត់ថា THAAD ក្នុងទឹកប្រាក់ចំនួន ១ ០០០ លានដុល្លារផងដែរ។ ដូណាល់ ថ្រាំ ថែមទាំងបញ្ជាក់ទៀតថា កូរ៉េខាងត្បូងគួរតែចំណាយលើប្រព័ន្ធនេះ ព្រោះដាក់ដើម្បីការពារសុវត្ថិភាពរបស់កូរ៉េ ហើយវាក៏ជារឿងសមហេតុផលមួយដែលដែលកូរ៉េត្រូវបង់ប្រាក់ថ្លៃប្រព័ន្ធការពារដ៏មានប្រសិទ្ធភាពជាងគេលើលោកមកឱ្យខ្លួន។ លើកនេះមិនដឹងថា ថ្រាំ ចង់មានន័យថាម៉េចទេ? តើនេះថ្រាំ កំពុងតែសំឡុតកូរ៉េមួយណា ខាងជើង ឬក៏ខាងត្បូង ឬក៏ទាំងពីរ?


1 comment: