Header Ads

ក្តៅក្តៅ!! ត្រូវនាគវ័តកន្ទុយពីឌូទែតេ​ ទាក់ទងនឹងរឿងរំលោភ កូន​ស្រី Bill Clinton ឆ្អល់​មិន​ស្ទើរ​ទេ!


ក្នុងសុន្ទុរកថាមួយដែលថ្លែងនៅកោះមីនដាណាវ នាសប្តាហ៍មុន លោកប្រធានាធិបតីហ្វីលីពីន រ៉ូទ្រីហ្គោ ឌូទែតេ បានចេញច្បាប់អាជ្ញាសឹកឱ្យទាហានរបស់ខ្លួនអុនវត្តដើម្បីបង្ក្រាប និងចាប់ខ្លួនក្រុមសកម្មប្រយុទ្ធដែលបានសាងសម្ព័ន្ធជាមួយនឹងក្រុម ISIS ។ ថ្ងៃនោះលោកឌូទែតេ លើកឡើងទៅកាន់ទាហានខ្លួនថា៖ "ធ្វើអ្វីតាមតែបញ្ជាទៅ សល់ប៉ុន្មានទុកឱ្យខ្ញុំ...ខ្ញុំនឹងចូលគុកជំនួស...បើមានអ្នកណាចាប់ស្រី ៣ នាក់រំលោភក៏ដោយ នោះខ្ញុំនឹងប្រាប់គេថាខ្ញុំជាអ្នកធ្វើ" ។


ដើម្បីការពារខ្លួន លោក ឌូទែតេ កាលពីថ្ងៃ ពុធ កន្លងទៅនេះ ថ្លែងថា លោកគ្រាន់តែនិយាយបញ្ឈឺតែប៉ុណ្ណោះចំពោះរឿងឱ្យទាហានរំលោកស្រីៗក្នុងពេលអនុវត្តច្បាប់អាជ្ញាសឹកដែលលោកបានលើកឡើងនៅកោះមីនដាណាវ កាលពីថ្ងៃមុន។ លោកក៏បានរិះគន់ដល់ក្រុមទាហានអាមេរិកដែលបានពង្រាយនៅហ្វីលីពីន និងជប៉ុនពីរឿងចាប់ស្រីៗរំលោភផងដែរមុននឹងធ្វើការវាយបកទៅកូនស្រីរបស់លោកអតីបប្រធានាធិបតីអាមេរិក Bill Clinton នាង Chelsea Clinton ។

លោកឌូទែតេ បានថ្កោលទោសទាហានអាមេរិកនៅកោះអូគីណាវ៉ា ដែលបានចាប់នារីជប៉ុនរំលោភនៅទីនោះមិនតិចនាក់នោះទេ។ លោក ឌូទែតេ៖ "អំពើចាប់រំលោភលើនារីជប៉ុននៅកោះអូគីណាវ៉ា របស់ទាហានអាមេរិកគឺជាបទឧក្រិដ្ឋមួយ តែខ្ញុំមិនដែលឮរឿងទាហានហ្វីលីពីន ធ្វើដូចទាហានអាមេរិកនោះទេ...រឿងរំលោភដែលខ្ញុំនិយាយនោះគឺខ្ញុំគ្រាន់តែព្រមានដល់ទាហានរបស់ខ្ញុំ ព្រោះពួកគេធ្វើអ្វីអ្នកដែលទទួលខុសត្រូវគឺជាខ្ញុំ...។"

ទាក់ទងនឹងពាក្យ "រំលោភ" របស់លោកឌូទែតេ នាង Chelsea Clinton ដែលជាកូនស្រីរបស់លោក Bill Clinton លើកឡើងថា៖ "មិនគួរយកពាក្យនេះមកនិយាយលេងនោះទេ...ឌូទែតេ មានចេតនាមិនគោរពសិទ្ធមនុស្ស...ពាក្យ "រំលោភ" នេះមិនមែនជាពាក្យលេងសើចនោះទេ។"

បែបក្តៅស្លឹកត្រចៀកដែរ ព្រោះតែខ្លួនគិតថានិយាយលេង តែបែរជាត្រូវគេរិះគន់យ៉ាងចាស់ដៃឥតសំចៃបែបនេះ លោកឌូទែតេ បានវាយបកមកកូនស្រីលោកប្រធានាធិបតី Bill Clinton វិញយ៉ាងចាស់ដៃក្នុងបំណងបញ្ជាក់ឱ្យឃើញថា លោកគឺបានត្រឹមតែថា តែឪពុករបស់នាងគឺធ្វើតែម្តង។ លោកឌូទែតេ៖ "ច៎ោះកាលពីពេល Bill Clinton ដែលជាឪពុករបស់នាងរំលោភនាង Monica Lewinsky នាងគិតយ៉ាងម៉េច ឬមានប្រតិកម្មយ៉ាងម៉េចដែរ?"

លោក Bill Clinton និងនាង Monica Lewinsky
ប្រភព៖ ព័ត៌មានបរទេស






No comments