Header Ads

ថាមែនមែន! ពីមុនប្រកែក តែ​ឥឡូវ T.O.P ឆ្លើយ​ហើយ​ថា​ពិត​ជា​បាន​ជក់​ដូច​ចោទ​មែន!



ការចាប់ខ្លួនអ្នកច្នៃម៉ូតសក់ម្នាក់របស់ក្រុម 2NE1 ដែលត្រូវជាមិត្តជិតស្និទ្ធនឹងក្រមចម្រៀងប្រុស Big Bang ចំនួនពីរលើកក្នុងឆ្នាំ ២០១៤ នៅលើទឹកដីអាមេរិកម្តង និងឆ្នាំ ២០១៦ នៅជប៉ុនម្តង ជាដើមហេតុឈានទៅដល់ការសង្ស័យពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់របស់ T.O.P ។


ក្រោយពីស៊ើបដឹងថាអ្នកច្នៃម៉ូតសក់ស្រីខាងលើពិតជាមានទំនាក់ទំនងជាមួយនឹង T.O.P ប៉ូលីសក៏ទទួលបានដីកាពីតុលាការក្នុងការពិនិត្យ និងតែស្តសក់របស់គេដើម្បីវិភាគថាតើគេពិតជាពាក់ព័ន្ធក្នុងរឿងនេះ ឬក៏អត់។ ដំបូងឡើយ T.O.P មិនបានទទួលស្គាល់លទ្ធផលដែលការធ្វើកោសល្យវិច្ឆ័យរបស់ប៉ូលីសទេ ដោយបានប្រកែកថាខ្លួនមិនបានជក់កញ្ឆាដូចដែលគេចោទនោះទេ។


ដំបូងឡើយ T.O.P ប្រកែក តែក្រោយមកគេក៏បានសារភាពវិញថា ខ្លួនពិតជាបានជក់កញ្ឆាពិតមែន គឺជក់នៅផ្ទះរបស់ខ្លួនជាមួយនឹងអ្នកច្នៃម៉ូតសក់ខាងលើ។ តែគេប្រាប់ថាការដែលគេជក់នោះគឺមកពីគេគិតថាវាគ្រាន់តែជាបារីអេឡិចត្រូនិកតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ បើធ្វើអ្វីខុសពិតជាត្រូវទទួលទាំងទោស ជាប់ទាំងពិរុទ្ធជាមិនខានឡើយ។ តុលាការនៅមិនទាន់ចេញសាលក្រមបញ្ជាក់ថាតើ T.O.P មានទំហំទោសកម្រិតណានៅឡើយទេ។



ប្រភព៖ ព័ត៌មានកូរ៉េ

No comments