Header Ads

ដូណាល់ ថ្រាំ៖ "យើងបាញ់ទម្លាក់បានសម្រេចហើយ ចាំមើលឯងមានអីអួតទៀត?"


មន្ទីរបញ្ចកោណអាមេរិកបានធ្វើការបាញ់ទម្លាក់មីស៊ីលផ្លោងអន្តរទ្វីបប្រកបដោយជោគជ័យដូចដែលខ្លួនបានរំពឹងទុក ដោយប្រើមីស៊ីលរយៈចម្ងាយវែងរបស់ខ្លួនមួយប្រភេទកាលពីថ្ងៃ អង្គារ ម្សិលមិញនេះ។ ការសាកល្បងនេះក៏ជាសញ្ញាមួយក្នុងការវាស់ស្ទង់ពីសមត្ថភាពរបស់អាមេរិកក្នុងការទប់ទល់ទៅនឹងការវាយប្រហារដោយមីស៊ីលពីកូរ៉េខាងជើងផងដែរ បើសិនជាសង្គ្រាមនៅឧបទ្វីបកូរ៉េនឹងត្រូវផ្ទុះឡើងនៅថ្ងៃមុខ។



គូសបញ្ជាក់ផងដែរថា ក្នុងការសាកល្បងនេះ គេបានបាញ់មីស៊ីលអន្តរទ្វីបមួយគ្រាប់ចេញពីកោះ Marshal Island ដែលគេចាត់ទុកថាវាជាមីស៊ីលសត្រូវដែលផ្លោងសម្តៅមកអាមេរិក។ ចំណែកឯមីស៊ីលដែលប្រើដើម្បីបាញ់ទម្លាក់មីស៊ីលដែលបាញ់ចេញពីកោះនោះ គឺត្រូវបានគេបាញ់ចេញពីមូលដ្ឋានកងទ័ពអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ តាមសម្តីមន្ត្រីពីក្រសួងការពារជាតិអាមេរិកឱ្យដឹងថា មីស៊ីលដែលបាញ់ចេញពីមូលដ្ឋានទ័ពអាកាស បានបាញ់មីស៊ីលដែលបាញ់ចេញពីកោះ Marshal Island  ឱ្យធ្លាក់នៅលើដែនទឹកនៃមហាសមុទ្រប៉ាស៊ីហ្វិក ប្រកបដោយជោគជ័យ។

មុនធ្វើការសាកល្បង អាមរិកបានបញ្ជាក់ហើយថានេះមិនមែនជាការចំអកឡកឡឺយឱ្យកូរ៉េខាងជើងនោះទេ។ កន្លងមក កូរ៉េខាងជើងមិនដែលទាន់បានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបរបស់ខ្លួននៅឡើយទេ តែច្បាស់ណាស់ដែលថា គីម ជុងអ៊ុន ពិតជាកំពុងតែសម្តៅទៅដល់ការបាញ់សាកល្បងវានៅថ្ងៃណាមួយជាមិនខាន។ ការសាកល្បងខាងលើរបស់មន្ទីរបញ្ចកោណហាក់បញ្ជាក់ថា ពេលនេះអាមេរិក ដើរមុនកូរ៉េមួយជំហានហើយ។ តែទោះយ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានប្រតិកម្មតបណាមួយមកវិញពីកូរ៉េខាងជើង​ទាក់ទងនឹងរឿងការសាកល្បងបាញ់ទម្លាក់មីស៊ីលអន្តរទ្វីបរបស់អាមេឹរិកនេះនៅឡើយទេ។ ចាំមើលថាតើគីម ជុងអ៊ុន នឹងមានប្រតិកម្មបែបណា ឬក៏នឹងធ្វើអ្វីបន្តទៀត?

ប្រភព៖ edition.cnn

No comments