Header Ads

Trump, Putin, Justin Trudeau, Bill Gates, Mark Zuckerberg ឈរក្រោមលំដាប់ប្រធានាធិបតីហ្វីលីពីនទាំងអស់!


លោក Rodrigo Duterte វ័យ ៧២ ឆ្នាំ ជាប្រធានាធិបតីដ៏ល្បីមួយរូបខាងបង្កា្របក្រុមអ្នកជួញដូរគ្រឿងញៀន​នៅប្រទេសរបស់ខ្លួន ដោយលោកក៏ធ្លាប់បានទទួលស្គាល់ថាលោកធ្លាប់សម្លាប់មនុស្សដោយរុញទម្លាក់ពីលើឧទ្ធម្ភាកចក្រជាដើម។ លោក Duterte បានឡើងកាន់តំណែងជាប្រធានាធិបតីកាលពីខែមិនថុនា ឆ្នាំ២០០៦ ដោយគិតមកទល់នឹងពេលនេះគឺ១១ ឆ្នាំហើយ។


ថ្មីៗនេះ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺលោកទើបតែបានជាប់ឈ្មោះក្នុងបញ្ជី "បុគ្គលដែលមានឥទ្ធិពលបំផុតទាំង១០០ នាក់" របស់ទស្សនាវដ្តី Time Magazine ។ លោក Duterte ទទួលបានសម្លេងឆ្នោតស្របចំនួន 5% ដោយនាំមុខទាំងប្រធានាធិបតី នាយករដ្ឋមន្ត្រី និងបុគ្គលល្បីៗ ព្រមទាំងតារាចម្រៀងជាច្រើនទៀតផងដែរ។


អ្នកដែលស្ថិតនៅលំដាប់ក្រោមលេខរៀង និងបានសម្លេងគាំទ្រតិចជាលោក Duterte រួមមានដូចជា៖ នាយករដ្ឋមន្ត្រីក្មេងរបស់កាណាដាលោក Justin  Trudeau នាយករដ្ឋមន្ត្រីរូស្ស៊ី Vladimir Putin នាយករដ្ឋមន្ត្រីអាមេរិកលោក Donald Trump អគ្គនាយក Facebook លោក Mark Zuckerberg មហាសេដ្ឋីពិភពលោក លោក Bill Gates ស្តេច Pope Francis ព្រមទាំងតារាចម្រៀងប្រុសស្រី John Legend និងស្រីស្រស់ Rihanna ផងដែរ៕



ប្រភព៖ សារព័ត៌មានបរទេស


No comments