Header Ads

JungKook ក្រុម BTS & YeIn ក្រុម Lovelyz គូស្នេហ៍ក្នុងក្តីស្រមៃផ្គូផ្គងដោយអ្នកគាំទ្រ

កន្លងមក អ្នកគាំទ្រតែងធ្វើការផ្គូផ្គងតារាប្រុសស្រីដែលមើលទៅសក្តិសមគ្នាឱ្យក្លាយជាគូស្នេហ៍ក្នុងក្តីស្រមៃមួយរបស់ពួកគេ នោះគឺព្រោះតែពួកគេចង់ឱ្យតារាក្នុងដួងចិត្តខ្លួនស្រឡាញ់ និងចាប់ដៃគ្នាជាគូគ្រងជិវិត។ ជាក់ស្តែង បុរសសង្ហា JungKook សមាជិកក្រុមចម្រៀងប្រុស BTS ជាចំណុចរសើបមួយដែលត្រូវគេផ្គូផ្គងជាមួយនឹងស្រីស្រស់ YeIn សមាជិកក្រុមចម្រៀងស្រី Lovelyz ។


អ្នកទាំងពីរខាងលើមើលទៅហាក់មានចំណុចដូចគ្នាច្រើនរហូតដល់អាចធៀបទៅជាបងប្អូនបង្កើតនឹងគ្នាបានថែមទៀតផង។ បណ្តាអ្នកគាំទ្របានធ្វើការប្រមូលផ្តុំនូវសម្លៀកបំពាក់ដែលពួកគេស្លៀកស្រដៀងគ្នា ព្រមទាំងរូបថតដែលពួកគេសម្លឹងគ្នាជាច្រើនក្រសែភ្នែកពេលចូលរួមក្នុងកម្មវិធីផងដែរ។ តើប្រិយមិត្តចង់ឱ្យ JungKook របស់ BTS ជាគូនឹង YeIn របស់ Lovelyz ដែរទេ? ខាងក្រោមនេះជាបណ្តុំរូបភាពរបស់បុរសសង្ហា និងស្រីស្រស់មួយគូនេះ៖



















ប្រភព៖ សារព័ត៌មានកូរ៉េ

No comments