Header Ads

Lee Min Ho នឹងត្រូវចូលបំពេញកាតព្វកិច្ចយោធាក្នុងពេលឆាប់ៗខាងមុខនេះហើយ

តាមប្រភពបែកធ្លាយមួយឱ្យដឹងថា បុរសសង្ហា Lee Min Ho  នឹងចាប់ផ្តើមបំពេញកាតព្វកិច្ចយោធានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះក្នុងឋានៈជាបុគ្គលិកសង្គមនៅតំបន់ Gangnam ។ ចំពោះរឿងនេះ ទាំងសាមីខ្លួន Lee Min Ho  និងភ្នាក់ងារក៏បានអះអាងស្របតាមដំណឹងនេះ។


Lee Min Ho ជាតារាសម្តែងរបស់ផលិតកម្ម MYM Entertainment ដែលកាលពីឆ្នាំ២០០៦ គេធ្លាប់បានរងគ្រោះក្នុងឧប្បត្តិហេតុចរាចរមួយជាមួយនឹង Jung Il Woo ។ ផលិតកម្មដែលជាទ្រនំរបស់តារាសម្តែងលំដាប់មុខម្នាក់នេះបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះដែលមានខ្លឹមសារដូចខាងក្រោម៖


"Lee Min Ho ពិតជានឹងត្រូវចូលបំពេញកាតព្វកិច្ចយោធាពិតមែន ដោយគេនឹងត្រូវបំរើការជាបុគ្គលិកសង្គមនៅតំបន់ Gangnam ចាប់ពីថ្ងៃទី១២ ខែក្រោយនេះតទៅហើយ។" ដំណឹងនេះពិតជានឹងធ្វើឱ្យប្រិយមិត្តដែលជាអ្នកគាំទ្រតារារូបនេះទាំងអស់ខកចិត្តជាមិនខាន ព្រោះតែ Lee Min Ho  ត្រូវផ្អាកសកម្មភាពភាពយន្តរបស់គេក្នុងរយៈពេលដ៏វែងមួយ៕

ប្រភព៖ សារព័ត៌មានកូរ៉េ

No comments