Header Ads

ប៉ុន្មានប្លង់នេះបង្ហាញពីការវិវឌ្ឍន៍នៃប្រអប់ដៃរបស់ Jimin ពីដូចកូនក្មេងមកជាប្រអប់ដៃមនុស្សពេញវ័យ


BTS ពេលនេះជាក្រុមចម្រៀងដែលឡើងកូដជាងគេបង្អស់នៅកូរ៉េ ព្រោះក្រុមនេះត្រូវបានគេបោះឆ្នោតឱ្យជាប់ជាក្រុមចម្រៀងដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំ២០១៧ នៅកូរ៉េខាងត្បូង។ Jimin ជាសមាជិកដ៏ស្រស់សង្ហាម្នាក់របស់ក្រុមចម្រៀងប្រុសមួយនេះ។


ដោយសារតែក្តីស្រឡាញ់ គាំទ្រ អ្នកគាំទ្រទាំងអស់បានចាប់អារម្មណ៍យ៉ាងខ្លាំងលើសមាជិករបស់ក្រុមនេះ។ ជាក់ស្តែង សូម្បីតែការផ្លាស់ប្តូរនៃប្រអប់ដៃរបស់ Jimin ក៏ឆ្លងមិនផុតពីក្រសែភ្នែករបស់អ្នកគាំទ្រក្រុមនេះផងដែរ។ គេបានកត់សម្គាល់ឃើញថា ប្រអប់ដៃរបស់ Jimin កាលពីមុនមើលទៅដូចជាប្រអប់ដៃកូនក្មេងអញ្ចឹង។ តែបើធៀបនឹងពេលនេះវិញ ប្រអប់ដៃរបស់គេប្រែមកជាដូចប្រអប់ដៃមនុស្សពេញវ័យឯទៀតហើយ។ ខាងក្រោមនេះជាបណ្តុំរូបថតដែលអ្នកគាំទ្របានប្រមូលដើម្បីបង្ហាញពីការវិវឌ្ឍន៍នៃប្រអប់ដៃរបស់តារាក្នុងដួងចិត្តរបស់ពួកគេ៖
















ប្រភព៖ សារព័ត៌មានកូរ៉េ

No comments