អាមេរិក៖ "កុំចេះតែហ៊ានល៎លេងជាមួយអាមេរិក!" កូរ៉េខាងជើង៖ "ហ៊ានតែបាញ់កូរ៉េ កូរ៉េបាញ់ខ្មាស់គេវិញឥឡូវហើយ!"
មន្ត្រីជាន់ខ្ពស់រូបនេះក៏បានបន្ថែមទៀតថា សង្គ្រាមស៊ីសាច់ហុតឈាមមួយនឹងកើតឡើង បើសិនជាអាមេរិកហ៊ានចាត់វិធានការយោធាណាមួយមកលើខ្លួន។ ចំណែកលោកអនុរដ្ឋមន្ត្រី Mike Pence របស់សហរដ្ឋអាមេរិកក៏បានព្រមានកូរ៉េខាងជើងកាលពីមុននេះផងដែរថាកុំឱ្យកូរ៉េខាងជើងចេះតែហ៊ានល៎លេងជាមួយនឹងសហរដ្ឋអាមេរិកឱ្យសោះ។ ដោយលោកបន្ថែមទៀតថា ការអត់ធ្មត់របស់អាមេរិកទៅលើកូរ៉េខាងជើងជារឿងហួសសម័យមួយហើយ។ នេះមានន័យថាអាមេរិកពិតជាលែងទ្រាំថាំចិត្តជាមួយនឹងកូរ៉េខាងជើងទៀតហើយ។
លោកអនុរដ្ឋមន្ត្រីអាមេរិកខាងលើបានធ្វើដំណើរមកដល់កូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តកាលពីថ្ងៃអាទិត្យ ប៉ុន្មានម៉ោងមុនការបាញ់មីស៊ីលមិនបានជោគជ័យរបស់កូរ៉េខាងជើង។ ចំណែកលោកអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងខាងលើបានលើកឡើងថា បើអាមេរិកហ៊ានវាយប្រហារពួកយើងដោយកម្លាំងទ័ព នោះយើងនឹងតបតវិញដោយការប្រើមីស៊ីលរបស់ពួកយើងមិនឱ្យខុសសម្តីនោះទេ។
ចុងបញ្ចប់ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបង្ហាញគោលជំហរថា ខ្លួនជឿជាក់លើអាវុធមីស៊ីលរបស់ខ្លួនថាវាអាចការពារការបៀតបៀនពីសហរដ្ឋអាមេរិកបាន។ គូសបញ្ជាក់ផងដែរថាស្ថានការណ៍រវាងប្រទេសបងប្អូនសម្ព័ន្ធមិត្តអាមេរិកជាមួយនឹងសហរដ្ឋអាមេរិកពេលនេះកំពុងតែតានតឹងដោយមានការបោះសម្តីគម្រាមគ្នាទៅវិញទៅមកពីមន្ត្រីជាន់ខ្ពស់ក្នុងជួរកងទ័ពរៀងៗខ្លួន។ រីឯដំណោះស្រាយនៅដែលអាចទទួលយកបានមួយនៅមិនទាន់ចេញមកនៅឡើយទេ៕
ប្រភព៖ bbc
Post a Comment