Header Ads

ហោចណាស់ក៏ត្រូវជាប់គុក២ ឆ្នាំឡើងដែរ បើរកឃើញថាកូនទាហានណាម្នាក់ជាមនុស្សភេទទី៣ នោះ


លោកឧត្តមសេនី Jang Junkyu ដែលជាមេបញ្ជាការធំរបស់ទាហានកូរ៉េខាងត្បូងបានចេញបញ្ជាឱ្យធ្វើការស៊ើបអង្កេតរកកូនទាហានក្នុងជួរ ឬអង្គភាពណាមួយរបស់ខ្លួនថាតើមានអ្នកណាមួយជាភេទទី៣ ឬក៏អត់។ បើសិនជារកឃើញថាអ្នកណាមួយជាភេទទី៣ នោះអ្នកនោះនឹងត្រូវទទួលទោស។


ពួកគេបានបើកការស៊ើបអង្កេតដោយប្រើកម្មវិធីណាត់ជួបគ្នាលើបណ្តាញអនឡាញដើម្បីរកបុគ្គលិកក្នុងជួរកងទ័ព ឬទាហានដែលកំពុងតែបំរើការក្នុងអង្គភាពណាមួយ។ ក្រោយការតាមដាន កំណត់អត្តសញ្ញាណ និងស៊ើបដឹងពីជីវិតឯកជនរបស់ពួកគេហើយនោះ មុខសញ្ញានឹងត្រូវចាប់ខ្លួនជាមិនខាន។


លទ្ធផលនៃការស៊ើបអង្កេតកន្លងមកនេះ គេបានរកឃើញទាហានចំនួន៥០ នាក់ហើយ ដោយពេលនេះមានទាហាន២០ នាក់កំពុងតែប្រឈមនឹងបទចោទក្រោមច្បាប់ប្រឆាំងនឹងការស្រឡាញ់ភេទដូចគ្នារបស់ប្រទេសកូរ៉េខាងត្បូង។


ថ្វីបើនៅកូរ៉េខាងត្បូង ការស្រឡាញ់ភេទដូចគ្នាមិនមែនជារឿងខុសច្បាប់ក៏ពិតមែន តែកងទ័ពទាំងអស់ដាច់ខាតមិនតម្រូវឱ្យស្រឡាញ់ភេទដូចគ្នានោះទេ។ បើបុគ្គលណាមួយប្រព្រឹត្តិល្មើស នោះពួកគេនឹងត្រូវប្រឈមនឹងការជាប់គុកចាប់ពី២ ឆ្នាំឡើង៕


ប្រភព៖ សារព័ត៌មានកូរ៉េ

No comments