Header Ads

ព្រឹត្តិការណ៍ប្រកួតចំបាប់កង្កែប Frog WrestleMania ដ៏ធំដែលកម្រនឹងមានអ្នកធ្លាប់បានឃើញមកដល់ហើយ

ចំបាប់លំដាប់យក្ស ឬកីឡាកាស ជាព្រឹត្តិការណ៍ដ៏ពេញនិយមមួយទទួលបានការគាំទ្រនៅគ្រប់ទិសទីទូទាំងពិភពលោក។ ក្រៅពីប្រដាល់សេរី និងប្រដាល់សកល ឬការប្រកួតបាល់ទាត់ គ្រប់គ្នាក៏និយមមើលកម្មវិធីកីឡាកាសដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជារៀងរាល់សប្តាហ៍ផងដែរ។ និយាយដល់ឈ្មោះកីឡាកាសល្បីៗដែលមានមាឌធំដូចយក្ស ទោះមិនបាច់រៀបរាប់ច្រើនក៏គ្រប់គ្នាអាចចងចាំឈ្មោះពួកគេមិនងាយភ្លេចដែរ។ តែបើនិយាយពីព្រឹត្តិការណ៍កីឡាកាសរបស់កង្កែបដែលបានប្រយុទ្ធគ្នាបែកទឹកខ្ចាយវិញនោះ កម្រនឹងមានអ្នកធ្លាប់ដែលបានឃើញណាស់។ ខាងក្រោមនេះជារូបភាពដែលថតផ្តិតចេញពីកម្មវិធី Frog WrestleMania ដ៏កម្រពីអ្នកថតរូបដ៏សំណាងម្នាក់ដែលបានតាមប្រមាញ់រាប់ឆ្នាំមកហើយ។ ប្រិយមិត្តចូលចិត្តគូប្រកួតមួយណាដែរក្នុងសមរភូមិខាងកក្រោមនេះ? 

#1 លោតជាន់កឯងឱ្យងាប់ទើបបាន!

#2 ចាប់ឯងខ្លេឱ្យបាន!

#3 រត់បុកឯងឱ្យទាល់តែដួល!

#4 ចង់គេចផងអ្ហ៊ែស!

#5 តែប៉ុណ្ណោះចូលខ្លេយើងហើយ!

#6 ខ្លេ ក ឯងឱ្យជាប់!

#7 លើកឯងឡើងលើ ហើយបោកតាមស្តាយ  John Cena 

#8 Ray Mysterio ប៉ះជាមួយយក្សឥណ្ឌា The Great Khali

#9 ជល់ទម្លុះបំពង់កឯងឱ្យទាល់តែធ្លុះ!

#10 ជល់ឯងឱ្យទាល់តែហើបជើងទើបបាន!

#11 អានេះពិតជាមិនងាយស៊ីបានមែនវើយ!


#12 សន្លប់ហើយ ឯណាម៉េចក៏មិនឃើញអាប៊ីតមករាប់!


Source: yrcorner

1 comment: