បើសង្គ្រាមលោកលើកទី៣ កើតមែននោះ កូរ៉េខាងជើងគ្រោងនឹងចាប់ជម្រិតអ្នកទេសចរអង់គ្លេសធ្វើ....
តាមប្រភពបែកធ្លាយមួយបានឱ្យដឹងថា មេដឹកនាំផ្តាច់ការគីម ជុងអ៊ុន បានបង្ហាត់ក្រុមកូនទាហានរបស់ខ្លួនពីរបៀបចាប់អ្នកទេសចរទាំងឡាយដែលបានមករកការសប្បាយនៅក្នុងប្រទេសខ្លួនធ្វើជាចំណាប់ខ្មាំង បើអាមេរិកហ៊ានធ្វើការវាយប្រហារលើប្រទេសខ្លួន។
កងទាហានដែលគីម ជុងអ៊ុន បង្ហាត់ទាំងនោះក៏បានត្រៀមខ្លួនជាស្រេចដើម្បីនឹងផ្តាច់ជិវិតចំណាប់ខ្មាំងរបស់ពួកគេផងដែរ។ ឈ្លើយសឹកដែលចាប់បាននឹងត្រូវគេនាំទៅកន្លែងដែលរងការវាយប្រហារធំៗពីសត្រូវ ហើយសម្លាប់នៅទីនោះដែលយុទ្ធសាស្ត្រនេះក៏ស្រដៀងគ្នាទៅនឹងយុទ្ធសាស្ត្ររបស់ក្រុមភេរវករ ISIS ផងដែរ។
នេះបើតាមសម្តីរបស់អតីតកូនទាហានមួយរូបឈ្មោះ Ung-gil Lee ដែលធ្លាប់បានបំរើការជាកូនទាហានក្នុងអង្គភាពមួយនៅកូរ៉េខាងជើងអស់រយៈពេល៦ ឆ្នាំ។ ចំពោះវិធីចាប់ចំណាប់ខ្មាំងនោះគឺក្រុមទាហានហ្វឹកហាត់ទាំងនោះនឹងផ្លោះចូលមកទឹកដីកូរ៉េខាងត្បូងដោយប្តូរសម្លៀកបំពាក់ ហើយចូលទៅកន្លែងដែលមានមនុស្សដើរលេងច្រើន ហើយចាប់ពួកគេទៅកូរ៉េខាងជើងតែម្តង។
ស្ថានភាពពេលនេះហាក់មិនទាន់មានអ្នកណាអាចស្មានដឹងបាននៅឡើយថាតើសង្គ្រាមលោលទី៣ ពិតជានឹងកើតមានឡើង ឬក៏យ៉ាងណានោះទេ។ "ក្តៅក្តៅ២៤ KdavKdav24" នឹងបន្តតាមដានស្ថានការណ៍ដែលកំពុងតែវិវឌ្ឍនេះបន្តទៀតដើម្បីសម្រួលព័ត៌មានទាក់ទិននឹងកូរ៉េខាងជើងនេះជូនប្រិយមិត្តទាំងអស់ដែលកំពុងតែចង់ដឹង និងតាមដាន៕ (សូមអរគុណ)
Source: dailystar
Post a Comment