អ្នកស្នងមរតកក្បាច់គុនលី ស៊ាវឡុង ពេលនេះចាប់កំណើតមកហើយ...
តាំងតែពី Bruce Lee លាចាកលោកទៅ យើងឃើញមានតារាក្បាច់គុនចិនជាច្រើននាក់ដែលបានបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ តែនៅមិនទាន់មានអ្នកណាមួយដែលអាចជំនួស ឬស្នងតំណែងពីបុរសម្នាក់នេះបាននៅឡើយទេ ពោលគឺទាំងកេរ្តិ៍ឈ្មោះ និងក្បាច់គុន។ តែនៅក្នុងពិភពសត្វឯនោះវិញ អ្នកស្នងទាំងឈ្មោះ និងក្បាច់គុនពីលី ស៊ាវឡុង បានចាប់កំណើតហើយ។
ស្តាយខាងលើនេះជាស្តាយការពារខ្លួនពេលសត្រូវវាយប្រហារ ហើយក៏ជាក្បាច់ដែលត្រូវវាយបកចេញទៅវិញផងដែរ។ បើស្មានមិនខុសទេ លោកបងកង្កែបខ្លួនបៃតងភ្នែកក្រហមនេះប្រហែលជាកូនសិស្សរបស់លី ស៊ាវឡុង ហើយ។ បើមិនមែនជាសិស្សទេ គឺមានតែល្បងកង្កែបនេះបានមើលវីដេអូ និងហាត់ក្បាច់តាមស្នៀតវាយប្រហាររបស់លី ស៊ាវឡុង ជាមិនខាន។
ក្រៅពីកណ្តាប់ដៃដែលមានទម្ងន់ខ្លាំង និងរហ័ស ល្បឿនជើងដ៏លឿនរបស់លី ស៊ាវឡុងក៏ត្រូវបានគេដឹងគ្រប់ៗគ្នាផងដែរ។ រាល់ពេលទាត់ចេញម្តងៗ លី ស៊ាវឡុង តែងស្រែកជានិច្ច ដែលនេះមិនដឹងថាជាគាត់ស្រែកយកកម្លាំង ឬក៏ស្រែកបន្លាចសត្រូវនោះទេ។ ត្បិតតែខ្លួនតូចស្គមកំប្រឹងតាមការសម្លឹងឃើញមែន តែត្រង់ណាក៏សុទ្ធតែសាច់ដុំដែរ។
ក្រៅពីក្បាច់ម៉ាត់សត្រូវខាងលើ ល្បងភ្នែកក្រហមម្នាក់នេះក៏ចេះស្នៀតទាត់របស់លី ស៊ាវឡុង ផងដែរ។ ដូចដឹងហើយថា អ្នកចេះក្បាច់គុនគឺត្រូវតែចេះទាំងដៃទាំងជើង ព្រោះពេលប្រយុទ្ធគឺត្រូវប្រើទាំងអស់។
.
មើលក្បាច់ទាត់ចេញ និងក្បាច់ការពារខ្លួនខាងលើរបស់លី ស៊ាវឡុង និងល្បងខ្លួនខៀវជើងក្រហមនេះទៅហាក់ដូចគ្នាណាស់។ បែបនេះបើមិនមែនជាសិស្សនិងគ្រូទេ មិនថាជាអ្វីទៅវិញទេ៕
Source: yrcorner
Post a Comment