Header Ads

១០ នាក់នេះនៅថៃរកគូប្រកួតលែងបានហើយ ចាំស្វាគមន៍តែកីឡាករបរទេសឆ្លងដែនមកទេ

នៅប្រទេសថៃ ប្រដាល់សេរី ជាកីឡាមួយប្រភេទដែលពេញនិយមយ៉ាងខ្លាំងដោយអ្នកប្រដាល់ថៃមិនតិចនាក់ទេបានធ្វើការហ្វឹកហាត់ដើម្បីស្នងមរតកក្បាច់គុនដូនតារបស់ពួកគេពីមួយជំនាន់ទៅមួយជំនាន់។ Muay Thai គឺជាឈ្មោះរបស់ក្បាច់គុនដែលអ្នកទាំងនោះហ្វឹកហាត់ ហើយក្បាច់គុននេះត្រូវបានគេស្គាល់តាមរយៈអ្នកប្រដាល់ថៃជាច្រើននាក់ដែលបានសាងកេរ្តិ៍ឈ្មោះដោយប្រើកណ្តាប់ដៃ កែង និងជង្គង់របស់ពួកគេផ្តួលដៃគូនៅលើសង្វៀនធំៗក្នុងព្រឹត្តិការណ៍សំខាន់ៗនៅលើពិភពលោក។ អ្នកនិយមមើលវិស័យកីឡាប្រដាល់ទាំងអស់ពិតជាធ្លាប់ឃើញកីឡាករថៃឆ្លងដែនមកប្រកួតជាមួយនឹងកីឡាករកម្ពុជាយើងជាច្រើនរាប់មិនអស់រាប់ឆ្នាំមកហើយ។ តែកីឡាករលំដាប់មុខរបស់ថៃទាំងនេះមិនដែលមកប្រកួតនៅកម្ពុជាប៉ះគ្នាជាមួយកីឡាករលំដាប់មុខកម្ពុជារូបណាមួយនៅឡើយទេ។ តែពួកគេខ្លះធ្លាប់ឈ្នះកីឡាករកម្ពុជាយើងនៅដែលបានឆ្លងដែនទៅប្រកួតនៅថៃ។ កីឡាករខ្មែរល្បីៗដែលធ្លាប់ចាញ់នៅថៃរួមមានដូចជា៖ វង់ ណយ កែវ រំចង់ សេន ប៊ុនថេន និង​អ៊ុង វីរៈ ជាដើម។ ថ្ងៃនេះ "ក្តៅក្តៅ២៤" សូមណែនាំឱ្យស្គាល់កំពូលកីឡាករលំដាប់មុខទាំង១០ របស់ថៃ៖

1. Buakaw Benchamek 


ប្រវត្តិសង្ខេប
ឈ្មោះពិត៖              Sambat Banchamek
ថ្ងៃខែឆ្នាំកំណើត៖   8 May 1982 
កន្លែងកំណើត៖      ភូមិ Ban Song Nong ឃុំ Samrong Thap ខេត្ត Surin (សុរិន្ទ) ប្រទេស ថៃ
សញ្ជាតិ៖                   ថៃ
កម្ពស់៖                     1.74m
ទម្ងន់៖                      69.5 Kg
ចាប់ផ្តើមឡើងសង្វៀនចាប់ពីឆ្នាំ ១៩៩០ នៅខេត្តសុរិន្ទតាំងពីអាយុ ៨ ឆ្នាំ។ ពេលអាយុ ១៥ ឆ្នាំប្តូរទីលំនៅមកនៅ Chachoengsao នឹងបានចូលហ្វឹកហាត់បន្តក្នុងក្លឹប Por. Pramuk Gym ។ កំណត់ត្រាប្រកួតជាង ២៦០ ដង ឈ្នះ ២២៩ ដង ចាញ់ ២៣ ដង ស្មើរ ១២ ដង។ រហូតមកទល់នឹងពេលនេះ ដោយសារតែបង្ហាញខ្លួនលើសង្វៀនក្រៅស្រុកជាច្រើន កំណត់ត្រាប្រកួតរបស់គេកើនឡើង រីឯខ្សែក្រវាត់ក៏ដូចគ្នា។ Buakaw បានចេញពីក្លឹក Por. Pramuk មកបង្កើតក្លឹបផ្ទាល់ខ្លួនឈ្មោះ Bachamek Gym នៅឆ្នាំ ២០១២ នឹងបន្តគ្រប់គ្រង និងធ្វើជាគ្រូបង្ហាត់រហូតមកទល់នឹងពេលនេះ។

2. Yodsanklai Fairtex 

ប្រវត្តិសង្ខេប៖

ឈ្មោះពិត៖           Yodthanong Photirat
ថ្ងៃខែឆ្នាំកំណើត៖ 01 July 1985
កន្លែងកំណើត៖    Nogn Bua Lamphu, Thailand
កម្ពស់៖                 1.71 m
ទម្ងន់៖                  72 kg
ក្លឹប៖                     Fairtex Pattaya Gym/Petchyindee Gym
គ្រូបង្វឹកឈ្មោះ៖    Yak
ប្រកួតបាន៖         270 ដង
ឈ្នះ៖                      195 ដង
ផ្តួលឱ្យសន្លប់៖       77 ដង
ចាញ់៖                     71 ដង
ស្មើរ ៖                      4 ដង             
កីឡាកររូបនេះបានប្រឡូកក្នុងវិស័យប្រដាល់ក្រោយកីឡាករ Buakaw 3 ឆ្នាំគឺនៅឆ្នាំ 1993 រហូតមកទល់នឹងពេលនេះដោយមានខ្សែក្រវាត់ជាច្រើនទាំងក្នុង និងក្រៅប្រទេស។


3. Sudsakorn Sor Klinmee 


ប្រវត្តិសង្ខេប

ឈ្មោះពិត៖             Som Klinmee
ថ្ងៃខែឆ្នាំកំណើត៖   25 August 1986 (Pattaya, Thailand)
ឈ្មោះលើសង្វៀន៖   Sudsakorn Sor Klinmee
កម្ពស់៖                    1.80m
ទម្ងន់៖                      72.5 Kg
ប្រកួតបាន៖             330 ដង
ឈ្នះ៖                          278 ដង
ផ្តួលឱ្យសន្លប់៖           66 ដង
ចាញ់៖                        48 ដង
ស្មើរ៖                          4 ដង
ឡើងសង្វៀនឆ្នាំ៖      1993 

4. Saiyok Pumpanmuang

ប្រវត្តិសង្ខេប៖
ឈ្មោះពិត៖             Sakddaa Niamhom 
ថ្ងៃខែឆ្នាំកំណើត៖   23 October 1983 (Phitsanulok, Thailand)
កម្ពស់៖                   1.72 m
ទម្ងន់៖                    69 Kg
ក្លឹប៖                       Muaythai Plaza 
ប្រកួតបាន៖           293 ដង
ឈ្នះ                         243 ដង
ផ្តួលឱ្យសន្លប់៖         38 ដង
ចាញ់៖                      49 ដង
ស្មើរ៖                        1 ដង
ឡើងសង្វៀននៅអាយុ ១១ ឆ្នាំ និងបន្តប្រកួតរហូតមកទល់នឹងពេលនេះ។ 


5. Saenchai 


ប្រវត្តិសង្ខេប៖
ឈ្មោះពិត៖              Suphachai Saenpong
ថ្ងៃខែឆ្នាំកំណើត៖    30 July 1980 (Mahasarakham, Thailand) 
កម្ពស់៖                    1.66m
ទម្ងន់៖                     61 kg


6. Iquezang Kor Rungthanakeat

7. Kem Sitsongpeenong

8. Tengnueng Sitjeaseyrung

9. Payak Samui

10. Antoine Pinto


Source: yrcorner

1 comment:

  1. Want to watch Buakaw vs any thai fighter below him in this article, do you?

    ReplyDelete