Header Ads

តាមពិតលោក David Dao ដែលត្រូវគេអូសចុះពីលើយន្តហោះ​ធ្លាប់​ជា​តន្ត្រី​ករ​ដ៏​ល្បី​ម្នាក់​នៅ​វៀតណាម

លោកវេជ្ជបណ្ឌិត David Dao ជាអ្នកដំណើរដែលត្រូវបានសន្តិសុខអូសចេញពីលើយន្តហោះ រួមជាមួយនឹងរបួសស្នាមផងដែរកាលពីដើមខែនេះ ហើយក៏បានធ្វើឱ្យមនុស្សទាំងសកលចាប់អារម្មណ៍យ៉ាងខ្លាំងពីរឿងនេះ។ តែក្រុមហ៊ុនអាកាសចរខាងលើក៏មានការខាតបង់អស់យ៉ាងច្រើនផងដែរដោយភាគហ៊ុនក្នុងផ្សារហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះយ៉ាងគំហ៊ុក។ ពេលនេះក៏មានលេចឮមកដែរថា ភាគីទាំងពីរឈានដល់ការស្រុះស្រួលគ្នាមួយហើយ។ ចំណែកឯក្រុមហ៊ុនអាកាសចរ United Airlines ក៏បានសន្យាដែរថា លើកក្រោយបើអតិថិជនណាដែលត្រូវបង្ខំឱ្យចុះ ក្រុមហ៊ុននឹងផ្តល់ជាប្រាក់ចំនួន ១០ ០០០ ដុល្លារ។

តាមពិតមុនចេញពីប្រទេសវៀតណាមទៅរស់នៅអាមេរិក លោកវេជ្ជបណ្ឌិត David Dao ធ្លាប់ជាតន្ត្រីករដ៏ល្បីម្នាក់នាអំឡុងឆ្នាំ ១៩៧០ នៅប្រទេសវៀតណាម។ គាត់មានឈ្មោះវៀតណាមថា Dao Duy Anh ហើយឈ្មោះនេះហើយដែលគេល្បីពីគាត់នៅក្រុងហូជីមិញ។ លោក Nguyen Thuy Hoan ដែលជាគ្រូបង្ហាត់តន្ត្រីម្នាក់បានបញ្ជាក់ឱ្យដឹងផងដែរថា លោក Dao Duy Anh ធ្លាប់ជាកូនសិស្សភ្លេងរបស់លោកនៅសាលាតន្ត្រីជាតិក្រុងសៃហ្កន។

No comments