Header Ads

ក្តៅៗ ថ្មីៗ និងចុងក្រោយពីអាមេរិក និង​កូរ៉េ​ខាង​ជើង​ដែល​កំពុង​តែ​ពើង​ទ្រូង​ដាក់​គ្នា

ខណៈភាពតានតឹងកំពុងតែកើតមានឡើងនៅឧបទ្វីបកូរ៉េ អាមេរិក និងកូរ៉េខាងជើងដែលជាម្ចាស់ផ្ទះដែលបានបង្កាត់ភ្លើងវិវាទរវាងគ្នា​ និងគ្នាឱ្យឆេះឡើងកំពុងតែត្រៀមជើងការ និងចាត់វិធានការផ្សេងៗរៀងៗខ្លួនដើម្បីត្រៀមប្រឈមមុខគ្នា ក្នុងសង្គ្រាមលោកលើកទី ៣ ដែលគេកំពុងតែមិនដឹងថាតើវានឹងកើតមានឡើង ឬក៏អត់ទេនេះ។ មិនត្រឹមតែប្រទេសពីរនេះតែប៉ុណ្ណោះទេដែលកំពុងតែត្រៀមជើងការ សូម្បីតែប្រទេសដែលគេដឹងថាជាសម្ព័ន្ធមិត្តរបស់ពួកគេក៏កំពុងតែធ្វើអ្វីម្យ៉ាងផងដែរ។ ខាងក្រោមនេះជាព្រឹត្តិការណ៍សំខាន់ៗ និងចុងក្រោយដែលកំពុងតែកើតមាន៖

1 - អាមេរិកបានបញ្ជូននាវាយក្ស USS Carl Vinson ទៅកាន់ដែនទឹកក្បែរប្រទេសកូរ៉េខាងជើងដើម្បីជាសញ្ញាព្រមានឱ្យកូរ៉េបញ្ឈប់ការសាកល្បងបាញ់គ្រាប់មីស៊ីល ក៏ដូចជាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

2 - កូរ៉េឆ្លើយតបវិញថា ខ្លួនបានត្រៀមជាស្រេចដោយបាញ់ត្រឹមតែមួយគ្រាប់តែប៉ុណ្ណោះនឹងធ្វើឱ្យនាវាយក្សអាមេរិកលេចភ្លឹបចូលទឹកតែម្តង។

3 - ដោយខា្លចអាមេរិកបើកការវាយប្រហារលើឃ្លាំងផ្ទុកអាវុធរបស់កូរ៉េខាងជើងដែលជាប្រទេសសម្ព័ន្ធមិត្ត និងធ្វើឱ្យជះផលប៉ះពាល់ដល់ប្រទេសខ្លួនដែរនោះ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ក៏បានបញ្ជូនទ័័ព ព្រមទាំងសព្វាវុធផ្សេងៗទាំងតាមផ្លូវគោក ផ្លូវដែក និងអាកាសទៅកាន់តំបន់ព្រំដែនជាង ១១ គីឡូរបស់ប្រទេសកូរ៉េខាងជើង​ និងប្រទេសខ្លួន។

4 - កូរ៉េខាងជើងបានព្រមានចង់កម្ទេចប្រទេសអូស្តា្រលីដោយអាវុធធន់ធ្ងន់ ខណៈអ្នកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះគាំទ្រគោលជំហរអាមេរិកក្នុងការបញ្ឈប់ទាំងការសាកល្បង និងកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសនេះ។

5 - ក្នុងទិវារប្រារព្ធខួបនៃការបង្កើតទាហានកូរ៉េខាងជើងរបស់ខ្លួន កូរ៉េបានធ្វើការបាញ់មេឃក្នុងទ្រង់ទ្រាយដ៏ធំមួយ និងថែមទាំងប្រាប់កូរ៉េខាងត្បូងឱ្យដឹងថា ត្រឹមតែការបាញ់ក្នុងការប្រារព្ធខួបរបស់ខ្ឡួននេះគឺគ្រប់គ្រាន់នឹងអាចធ្វើឱ្យកូរ៉េខាងត្បូងខ្ទេចបាន។

6 - ក្នុងថ្ងៃនោះដែរ កូរ៉េមិនបានបាញ់សាកគ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ខ្លួនទេ។ តែអាមេរិកបានធ្វើការបាញ់សាកល្បងគ្រាប់រ៉ុកកែត Minuteman 3 ដោយគ្មានផ្ទុកសារធាតុផ្ទុះ​របស់ខ្លួននៅដែនខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិកដើម្បីពិនិត្យពីសមត្ថភាព ប្រសិទ្ធភាព និងភាពរលូននៃសព្វាវុធរបស់ខ្លួន។

7 - ក្នុងថ្ងៃនោះដែរ ប្រទេសចិនបានចូលរួមបង្អួតសាច់ដុំយោធារបស់ខ្លួនដោយបានបង្ហាញនាវាដឹកយន្តហោះចម្បាំងដែលផលិតនៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់ផងដែរ។

8 - ជាការឆ្លើយតបទៅនឹងការគម្រាមកំហែងឥតឈប់របស់កូរ៉េខាងជើង ដូណាល់ ថ្រាំ បានដាក់ពង្រាយនាវាមុជទឹក Armada និងប្រព័ន្ធការពារគ្រាប់មីស៊ីលនៅកូរ៉េខាងត្បូង។

9 - នៅថ្ងៃនេះ សម្ព័ន្ធយុវជនរបស់កូរ៉េខាងជើងបានប្តេជ្ញាថានឹងប្រើកូនក្មេងចំនួន ៥ លាននាក់ប្រដាប់ដោយគ្រាប់បែកបរមាណូដើម្បីកម្ទេចអាមេរិក និងកូរ៉េបងប្អូនឱ្យខ្ទេចទៅជាផេះតែម្តង។ សម្ព័ន្ធយុវជនខាងលើបន្ថែមទៀតថាខ្លួននឹងកម្ទេចចោលរាល់អ្នកឈ្លានពានកូរ៉េខាងជើងទាំងអស់នៅលើផែនដីនេះ។ ចុងក្រោយពួកគេនឹងដុតកាំជ្រួចដើម្បីអបអរពីជ័យជំនះរបស់ខ្លួន។

10 - នាវាយក្ស USS Carl Vinson របស់អាមេរិកដែលបានបញ្ជូនទៅធ្វើសមយុទ្ធរួមជាមួយនឹងនាវាជប៉ុនកាលពីដើមខែនេះគឺជានាវាសំខាន់របស់កងទ័ពជើងទឺកអាមេរិកដែលស្ថិតនៅក្នុងក្រុមខ្សែត្រៀមមុខ៕


No comments