Header Ads

អីយ៉ា កូរ៉េខាងជើងអត់តែស្តបាញ់មីស៊ីល អាមេរិក​បែរ​ជា​សាក​​បាញ់​រ៉ុកកែត​របស់​ខ្លួន

ក្នុងទិវាប្រារព្ធខួបនៃការបង្កើតទាហានកូរ៉េខាងជើងរបស់ខ្លួន កូរ៉េបានបាញ់មេឃដែលមិនដឹងអីសោះអស់ជាច្រើនគ្រាប់ភ្ជាប់ជាមួយនឹងសម្តីព្រមានថាត្រឹមតែការបាញ់លេងៗរបស់ខ្លួននេះគឺពិតជាល្មមគ្រប់គ្រាន់ក្នុងការកម្ទេចប្រទេសបងប្អូនរបស់ខ្លួនបានយ៉ាងងាយ។ តែ​កូរ៉េ​បាន​អាក់​ខាន​ដោយ​ជ្រើស​មិនធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលរបស់ខ្លួនឡើយកាលពីថ្ងៃ អង្គារ កន្លងទៅនេះដោយគេមិនដឹងថាមកពីមូលហេតុអ្វីឱ្យប្រាកដនៅឡើយទេ តែគ្រាន់តែដឹងថាការដែលគីម ជុងអ៊ុន មិនបានបញ្ជាឱ្យធ្វើការសាកល្បងនេះគឺពិតមិនមែនមកពីហេតុផលដែលថាខ្លាចអាមេរិកនោះទេ។ 


រដ្ឋបាលលោកប្រធានាធិបតីថ្មីរបស់អាមេរិកធ្លាប់ព្រមានកុំឱ្យកូរ៉េចេះតែធ្វើការសាកល្បងបាញ់មីស៊ីលផ្តេសផ្តាស់តទៅទៀត ដោយថែមទាំងព្រមានថាបើហាមហើយនៅតែពុំប្រមស្តាប់ទេ នោះការឆ្លើយតបដោយមិនប្រាកដមួយនឹងត្រូវធ្វើឡើងដោយអាមេរិកជាមិនខាន។ តែអាមេរិកវិញត្រូវបានគេរាយការណ៍កាលពីមុននេះ ៩ ម៉ោងមកថា បានធ្វើតែស្តសាកល្បងពីសមត្ថភាពនៃអាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ក្នុង​គោលបំណងចង់ដឹងពីសមត្ថភាពសព្វាវុធ ការត្រៀមខ្លួនជាស្រេចមុនហេតុ​ការណ៍​​មើល​មិន​ឃើញ​កើតឡើង ព្រមទាំងដើម្បីពិនិត្យពីភាពរលូននៃអាវុធរបស់ខ្លួនផងដែរ។ 

តាមសម្តីមន្ត្រីយោធាអាមេរិកឱ្យដឹងថា ការសាកល្បងនេះទាក់ទងនឹងការបាញ់មីស៊ីលឆ្លងទ្វីបពីមូលដ្ឋានទ័ពអាកាស Vandenberg នៅរដ្ឋកាលីហ្វ័រញ៉ា។ ក្នុងការសាកល្បងនោះ គេបានបាញ់គ្រាប់រ៉ុកកែតឈ្មោះ Minuteman 3 ដែលគ្មានផ្ទុកសារធាតុផ្ទុះក្នុងនោះឱ្យធ្វើដំណើរក្នុងរយៈចម្ងាយ ៤២០០ ម៉ាយ មុនធ្វើការចុះចតនៅកន្លែងសាកល្បងនៅកោះ Marshall Islands ។ 

គូសបញ្ជាក់ផងដែរថា ក្នុងថ្ងៃតែមួយជាមួយគ្នានោះ អាមេរិកសាកល្បងបាញ់គ្រាប់រ៉ុកកែត កូរ៉េខាងជើងបាញ់មេឃជាច្រើនគ្រាប់ដើម្បីប្រារព្ធខួបនៃការបង្កើតទាហាន​របស់​ខ្លួន ឯចិនបង្ហាញនាវាដឹកយន្តហោះដ៏ធំទីពីរដែលផលិតនៅប្រទេសរបស់ខ្លួនផ្ទាល់។ ទាំងនេះសុទ្ធតែជាសាច់ដុំដែលប្រទេសធំៗទាំងនេះបានបង្ហាញ។ តែនៅមិនទាន់ដឹងថាតើនឹងមានរឿងអ្វីកើតឡើងជាបន្តទៀតនៅឡើយទេ៕ 


No comments